តើបណ្តាលមកពីមូលហេតុអ្វីដែលនាំអោយលោក ហង់រីឌុយណង់បង្កើតនូវគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ( ICRC ) ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

នៅក្នុងខែ មិថុនា ឆ្នាំ ១៨៥៩ នៅតំបន់ភាគខាងជើងនៃប្រទេសអ៊ីតាលី ពាណិជ្ជករ ឈ្មោះ ហង់រីឌុយណង់ ជនជាតិស្វីលបានធ្វើដំណើរទៅជួបរាជាធិរាជបារាំងឈ្មោះ ណាប៉ូឡេអុងទី៣ ក្នុងបំនងចង់ទទូលថ្វាយព្រះអង្គនូវកិច្ចការមួយចំនួន ដោយដឹងថា ព្រះអង្គកំពុងធ្វើសង្គ្រាមនៅក្នុងតំបន់នោះ ។
លោកហង់រីឌុយណង់បានឃើញផ្ទាល់នឹងភ្នែកនូវទិដ្ឋភាពដ៏សែនរន្ធត់នៅលើសមរភូមិសុលហ្វេរីណូ ទាហានមានរបួសរាប់ម៉ឺននាក់ត្រូវគេទុកអោយស្លាប់ដោយគ្មានភារព្យាបាល ។ សាកសពទាំងនោះត្រូវបានបោះបង់ទុកចោលឲ្យពួកចោរលួចប្លន់ ឬសត្វព្រៃហែកជាអាហារ ហើយលោកបានចូលរួមសង្គ្រោះអ្នកដែលនៅរស់ ។ នៅឆ្នាំ ១៨៦៣ បំណងរបស់លោកបានក្លាយជាការពិត គឺរូបលោកម្នាក់រួមជាមួយពលរដ្ឋហ្សឹណែវ ៤នាក់បង្កើតបានជាគណៈកម្មាធិការអន្តរជាតិ ដើម្បីជួយសង្គ្រោះដល់អ្នករបួសត្រូវបានសរសេរអក្សរកាត់ថា ( ICRC ) ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ