តើបណ្តារឿងព្រេងខ្មែរមានប៉ុន្មានភាគ ? ចូររៀបរាប់នូវភាគនីមួយៗផង ។
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
រឿងព្រេងខ្មែរដែលវិទ្យាស្ថានពុទ្ធសាសនាបណ្ឌិត្យ រៀបចំចងក្រងមានទាំងអស់៩ភាគគឺ៖
ប្រជុំរឿងព្រេងខ្មែរភាគទី១
គឺជាបណ្តារឿងដែលទាក់ទងទៅនឹងជីវភាពប្រចាំថ្ងៃរបស់សង្គមខ្មែរសម័យបុរាណដែលមានសរុបមានចំនួន៣៤ រឿងមាន៖
- រឿងមនុស្សពីរនាក់នៅជិតគ្នា
- រឿងចចក
- រឿងពស់កេងកង
- រឿងគង់ហ៊ាន
- រឿងពាក្យសុភាសិត តម្លៃ៣០តម្លឹង
- រឿងមាយាស្រ្តី
- រឿងអាកុហកស៊ី
- រឿងបុរសចេះថ្នាំពិសពស់
- រឿងមនុស្សឆោត៤នាក់
- រឿងក្អែក១ ជាក្អែក១០
- រឿងចៅសុក្រនិងចៅសៅ
- រឿងសិស្សនិងគ្រូ
- រឿងកម្លោះពីរនាក់ចង់បានប្រពន្ធគេ
- រឿងជាតិខ្លាធំ
- រឿងចោរចិត្តជា
- រឿងឪពុកក្មេករើសកូនប្រសារ
- រឿងអាសុខស្លូត អាសុខកាច
- រឿងសំឡាញ់ពីរនាក់
- រឿងសួស្តី និងអពមង្គល
- រឿងខ្លាចាញ់ប្រាជ្ញគីង្គក់ និងអណ្តើក
- រឿងខ្លា ស្វា និងទន្សាយ
- រឿងអណ្តើកនិងស្វា
- រឿងដង្កូវនិងក្អែក
- រឿងបងថ្លៃនិងប្អូនថ្លៃ
- រឿងបុរសកុហក៤នាក់
- រឿងបុរសកំជិលមានមានប្រពន្ធគ្រប់លក្ខណ៍
- រឿងបុរសមានកូន៤នាក់រៀនវិជ្ជា៤បទ
- រឿងចៅអាចម៍សេះ
- រឿងស្រីក្ងោកមាស
- រឿងបុរសកាស៣០
- រឿងបុរសជីកក្តាម
- រឿងស្រីមាយាដកខ្ញី
- រឿងតាច័ន្ទរំលៀក
- រឿងអន្តរាយរិទ្ធិនៃសត្វអស្សតរ
ប្រជុំរឿងព្រេងខ្មែរភាគទី២
គឺជារឿងរ៉ាវ ដែលទាក់ទងទៅនឹងជិវភាពសង្គមនាសម័យបុរាណដែលសុរបមានចំនួន២៣រឿងមាន៖
- រឿងមនុស្សលោភ
- រឿងអាខ្វាក់អាខ្វិន
- រឿងមនុស្សខ្ពើមអាចម៍ជិះដំរី ខ្ពើមដីឡើងចុងត្នោត
- រឿងចាបស្រុក ចាបព្រៃ
- រឿងបុរសសណ្តឹងប្រពន្ធ
- រឿងទេវតាសែកសាយ
- រឿងចៅកាំបិតបន្ទោះ
- រឿងចៅតប់ប្រមល់
- រឿងចៅផ្កាប់ត្រឡោក
- រឿងដំឡង់ ៧សន្តាន
- រឿងសុភាទន្សាយ ( ពាក្យកាព្យ )
- រឿងសុភាទន្សាយ ( ពាក្យរាយ )
- រឿងស្រ្តីពិត ម្តាយពិត ឪពុកពិត
- រឿងអន្ទង់វែង ឆ្នាំងវែង
- រឿងអាឡេវ
- រឿងស្រីកណ្តុរល្អាច គឺកណ្តុលបំផ្លាញ
- រឿងបុរសចាក់ស្មុគ
- រឿងអ្នកដំណើរពីរនាក់ដណ្តើមគ្នាដេកកណ្តាល
- រឿងចៅធុង ចៅសាញ់
- រឿងអាសំគមបាញ់លលក
- រឿងអាប៉ោង នាងតី
- រឿងហោរ និងតាចាស់ ដូចចាស់
- រឿងក្មេងកំព្រា
ប្រជុំរឿងព្រេងខ្មែរភាគទី៣
គឺជារឿងកឹងកន្រ្តៃ ជារឿងព្រេងដែលទាក់ទងដល់តុលាការ ដែលមានសរុបមានចំនួន៥៣រឿងមាន៖
- រឿងមហាឬស្សីប្រស់ខ្លា
- រឿងបុរស៤នាក់រៀនសិល្ប៍សាស្រ្ត ( ១ )
- រឿងបុរស៤នាក់រៀនសិល្ប៍សាស្រ្ត ( ២ )
- រឿងព្រាហ្មណ៍ ៣នាក់ដណ្តើមស្រីម្នាក់ធ្វើប្រពន្ធ
- រឿងស្រី៤នាក់ដណ្តើមចោរម្នាក់ធ្វើប្តី
- រឿងបុរស៣នាក់ធ្វើទូកឈ្មួញឲ្យលិច
- រឿងបុរស៣នាក់ឈ្លោះដណ្តើមដំណេកគ្នា
- រឿងមហាសេដ្ឋីមានកូន៣នាក់ឈ្លោះសណ្តើមមរតក
- រឿងកុដុម្ពីម្នាក់មានកូនប្រុស៣នាក់ឈ្លោះ
- រឿងដណ្តើមមរតក
- រឿងបុរសម្នាក់ទៅជួញភ្លើងឆេះទំនិញក្នុងសំពៅ
- រឿងបុរស៤នាក់ដណ្តើមផ្លែស្វាយ១និងមាស
- រឿងតាបសលួចមាស
- រឿងធនញ្ជ័យសេដ្ឋី លួចមាសរបស់គុត្តលោសេដ្ឋី
- រឿងបុរសកម្សត់សង់ផ្ទះក្បែរផ្ទះសេដ្ឋីធ្វើត្រាប់តាម
- រឿងគាមណីសេដ្ឋីលួចទឹកឃ្មុំកុណ្ឌលសេដ្ឋី
- រឿងបុរសកម្សត់ នៅក្បែរផ្ទះសេដ្ឋីស្រង់ក្លិនអាហារសេដ្ឋី
- រឿងស្រ្តីមានសាហាយស្លាប់
- រឿងសត្វឥន្រ្ទី និងក្រពើដណ្តើមដំរីគ្នាស៊ី
- រឿងរាជបុត្រ ៣អង្គរៀនសិល្ប៍៣យ៉ាង
- រឿងចោរលួចគោ
- រឿងរាជកុមារ៤អង្គ ត្រូវជ្រើសរើសយក១អង្គសោយរាជ្យ
- រឿងបុរសឆោត ៤នាក់ដណ្តើមស្រីម្នាក់ធ្វើប្រពន្ធ
- រឿងឈ្មួញចតទូក នៅមាត់ច្រាំងបាក់សង្កត់លិចទូក
- រឿងឈ្មួញរើសបានកំណប់មាស
- រឿងបុរស២នាក់ដណ្តើមតាំងយូគ្នា
- រឿងបុរសម្នាក់ស្រឡាញ់ប្រពន្ធគេ
- រឿងបុរសឪពុក និងកូនចួបនឹងក្រពើ
- រឿងដូនចាស់ដាំឃ្លោកសាដៀវ
- រឿងបុរស៤នាក់ដើររកភូមិដាំដើមដូង
- រឿងបុរស២នាក់កាប់ឈើអង្កប់
- រឿងបុរស៤នាក់ជីកកំណប់មាស
- រឿងបុរសកម្សត់ចេញទៅជួញ
- រឿងបុរស២នាក់មានគ្រោះថ្នាក់
- រឿងបុរស២នាក់រែកស្រូវ
- រឿងបុរស២នាក់តាមខ្ញុំរត់
- រឿងបុរស២នាក់បរទេះទាស់ទែងគ្នា
- រឿងបុរស២នាក់ទាស់គ្នាជីកអណ្តូង
- រឿងឈ្មួញម្នាក់មានដើមទុន១ហួង
- រឿងបុរសដេកក្នុងសាលា
- រឿងចោរលួចក្រដាស់
- រឿងបុរស២នាក់ទៅបាញ់សត្វ
- រឿងស្រី២នាក់ដណ្តើមកូនគ្នា
- រឿងស្រីស្មោះត្រង់នឹងស្វាមី
- រឿងរាជអាមាត្រ២នាក់បម្រើស្តេច
- រឿងព្រះរាជវិនិច្ឆ័យក្តីទាំង៤
- រឿងដឹងសងដឹង អំបែងសងអំបែង
- រឿងសេដ្ឋី៣នាក់ទៅទិសទាំង៣
- រឿងតុលោសរដ្ឋី
- រឿងស្រី២នាក់ឈ្លោះដណ្តើមធ្មេញឈើ
- រឿងព្រានរលួចព្រះមកុដ
- រឿងបុរសបាញ់ទុង
- រឿងអាមាត្ររក្សាព្នៅព្រះរាជទ្រព្យ
- រឿងបុរសម្នាក់ និងបុរសសុំសំចត
ប្រជុំរឿងព្រេងខ្មែរភាគទី៤
គឺជាបណ្តារឿងរ៉ាវដែលទាក់ទងទៅនឹងដើមកំណើតសត្វ និងជីវភាពសង្គមមនុស្សដែលសរុបមានចំនួន១២រឿងមាន៖
- រឿងដើមកំណើតសត្វកូនលោក
- រឿងដើមកំណើតសត្វផ្សោត
- រឿងកូន៤នាក់មិនបម្រើឪពុក
- រឿងមាយើង
- រឿងសង្គ្រាមរវាងគីង្គក់នឹងតាព្រហ្ម
- រឿងដើមកំណើតសត្វមូស
- រឿងឧកញ៉ាយោមរាជ និងឧកញ៉ាពលទេព
- រឿងដើមកំណើតរន្ទះ
- រឿងបវេណីសត្វសុនខ
- រឿងសត្វឥន្រ្ទីរបស់ព្រះឥសូរ
- រឿងចចក
- រឿងបុរសទំពែកទាំង៤
ប្រជុំរឿងព្រេងខ្មែរភាគទី៥
គឺជាបណ្តារឿងរ៉ាវ ដែលទាក់ទងទៅនឹងប្រវត្តិសាស្រ្ត និងភូមិសាស្រ្តនៃប្រទេសកម្ពុជាដែលសរុបមានចំនួន២០រឿងមាន៖
- រឿងប្រាសាទអង្គរវត្ត
- រឿងក្រុងភ្នំពេញ
- រឿងវត្តវិហារសួគ៌ នៅខេត្តកណ្តាល
- រឿងក្រុងឧដុង្គនៅខេត្តកំពង់ស្ពឺ
- រឿងវិហារអដ្ឋរស នៅខេត្តកណ្តាល
- រឿងភ្នំបាយ៉ងកោរ នៅខេត្តតាកែវ
- រឿងប្រាសាទនាងខ្មៅ នៅខេត្តតាកែវ
- រឿងប្រាសាទតាព្រហ្ម
- រឿងតាព្រហ្មនៅវត្តនគរបាជ័យ
- រឿងភ្នំប្រុសភ្នំស្រី
- រឿងប្រាសាទព្រហ្មកិល
- រឿងភ្នំសំពៅ
- រឿងភ្នំបាណន់
- រឿងបឹងទុំលែន នៅខេត្តបាត់ដំបង
- រឿងត្រពាំងលាកនង្គ័ល
- រឿងភ្នំនាងកង្រី
- រឿងវត្តបញ្ញាជី
- រឿងភ្នំសន្ទុកនៅខេត្តកំពង់ធំ
- រឿងក្រពើឈ្មោះអាធន នៅស្រុកសម្បូរ
- រឿងភ្នំសុពណ៌កាឡី នៅខេត្តក្រចេះ
ប្រជុំរឿងព្រេងខ្មែរភាគទី៦
គឺជារឿងរ៉ាវ ដែលទាក់ទងទៅនឹងប្រវត្តិសាស្រ្តនិងភូមិសាស្រ្តនៃប្រទេសកម្ពុជាដែលសរុបមានចំនួន២០រឿងមានៈ
- រឿងភ្នំប្រសិទ្ធ
- រឿងប្រាសាទភ្នំព្រះធាតុទឹកឆា
- រឿងប្រាសាទនគរ
- រឿងភ្នំជើងព្រៃ
- រឿងភ្នំបូរី ភ្នំដា
- រឿងប្រាសាទភ្នំជីសូរ
- រឿងប្រាសាទបន្ទាយឆ្មារ
- រឿងភ្នំយ៉ាត នៅខេត្តប៉ៃលិន
- រឿងភ្នំស្រីវិបុលកេរ្តិ៍ នៅខេត្តសៀមរាប
- រឿងភូមិស្តីបិទមាស
- រឿងវត្តសំពៅប្រាំ
- រឿងភ្នំសែនហាន នៅខេត្តកំពត់
- រឿងត្រពាំងបឹងតេ
- រឿងភ្នំសូរវង្សវរវង្ស នៅខេត្តកំពង់ស្ពឺ
- រឿងព្រះពាន់ នៅខេត្តព្រៃវែង
- រឿងបឹងត្របែក នៅរាជធានីភ្នំពេញ
- រឿងប្រាសាទ នៅឃុំស្អាងអង្គ ស្វាយរៀង
- រឿងស្រះយក្សឡោម នៅខេត្តរតនគិរី
- រឿងត្រពាំងបង់តាទិប ខេត្តព្រះវិហារ
ប្រជុំរឿងព្រេងខ្មែរភាគទី៧
គឹជារឿងរ៉ាវ ដែលទាក់ទងទៅនឹង សត្វ រុក្ខជាតិដែលសរុបមានចំនួន២៥រឿងមាន៖
- រឿងត្មាតបោកដំរី ស
- រឿងទន្សាយជាប់គូទនឹងគល់ត្រាច
- រឿងខ្លាស៊ីកូនតាពស់ព្រៃ
- រឿងក្រពើ និងអ្នកបរទេះ
- រឿងក្របីស្រុក និងក្របីព្រៃ
- រឿងក្អែក និងខ្វែង ស ត្រូវគ្នា
- រឿងក្អែកស្រុក បង្រៀនក្អែកព្រៃ
- រឿងពស់ថ្លាន់ក្អែរពិស
- រឿងចចក និងអណ្តើក
- រឿងសត្វរើសគ្នាធ្វើស្តេច
- រឿងកំណើតសត្វឆ្មា
- រឿងសត្វក្អែកការកូន
- រឿងសត្វរមាស
- រឿងកណ្តុរឡើងជាស្តេច
- រឿងសត្វប្រឡាំងកាស
- រឿងតាដក់ជាន់កូនគ្រួច
- រឿងបក្សីលៀងអារក្ស
- រឿងជូ្រកបានឈ្មោះឆ្នាំកុរ
- រឿងឆ្កែមើលឃើញខ្មោច
- រឿងដើមកោងកាង និងដើមឈើទាល
- រឿងដើមចេកជ្វា និងដើមបាយម៉ាត
- រឿងដើមភ្លៅនាង
- រឿងដើមរលួស
- រឿងដើមស្លាម្លូរ
ប្រជុំរឿងព្រេងខ្មែរភាគទី៨
គឺជារឿងរ៉ាវ ដែលទាក់ទងទៅប្រវត្តិសាស្រ្តអ្នកតា ដែលសរុបមាន២៩រឿងមានៈ
- រឿងប្រវត្តិអ្នកតាឃ្លាំងមឿង
- រឿងអ្នកតាកងជុំ
- រឿងអ្នកតាម៉ឺនគង់
- រឿងអ្នកតាត្រងោល
- រឿងអ្នកតាពុំសែន
- រឿងអ្នកតាគណេស
- រឿងអ្នកតាទូលស្លឹង
- រឿងអ្នកតាយាយខ្មៅ
- រឿងអ្នកតាភ្នំដី
- រឿងអ្នកតាទ្វារស្រុក
- រឿងអ្នកតាបាពាល ឬព្រះកន្លោង
- រឿងអ្នកតាសឹង និងព្រះឥន្រ្ទ
- រឿងអ្នកតាសំពៅធ្លាយ
- រឿងអ្នកតាមេ ស នៅស្រុកបាភ្នំ
- រឿងអ្នកតាហេសក្ខ ឬអ្នកតាមាតគិត
- រឿងអ្នកតាបេង
- រឿងដើមកំណើតអ្នកតា
- រឿងអ្នកតាក្រហម ក
- រឿងអ្នកតាជំទាវម៉ៅ
- រឿងអ្នកតា ងារដែក
- រឿងព្រះគណេស
- រឿងអ្នកតាយាយងួន
- រឿងអ្នកតាយាយខ្មៅ
- រឿងអ្នកតាលាក់
- រឿងអ្នកតា តាថង
- រឿងអ្នកតា តានុ
- រឿងអ្នកតាពន្ធសាឡី
- រឿងអ្នកតាតន់
ប្រជុំរឿងព្រេងខ្មែរភាគទី៩
គឺជាបណ្តារឿងរ៉ាវ ដែលទាក់ទងទៅនឹងទំនៀមទម្លាប់ បវេណី ផ្សេងៗ ដែលសរុបមានចំនួន៣២រឿងមានៈ
- រឿងព្រេងទាក់ទងនឹងពិធីលើករាសី
- រឿងព្រេងទាក់ទងនឹងពាក្យ ប្រដូចរបស់ខ្មែរថា « ឆ្មា ក៏ដោយឆ្កែក៏ដោយ ឲ្យតែទៅ »
- រឿងព្រេងទាក់ទងនឹង ទំនៀមសម្លាប់ចោះត្រចៀកកូនស្រី
- រឿងព្រេងទាក់ទងទៅនឹង ទំនៀមទម្លាប់ពិធីបញ្ចូលម្លប់កូនស្រី
- រឿងព្រេងទាក់ទងនឹង ទំនៀមទម្លាប់បំបួសនាគ
- រឿងព្រេងទាក់ទងនឹង ទំនៀមឲ្យមានអាចារ្យកាន់ពេលា
- រឿងព្រេងទាក់ទងនឹងទំនៀមសែនក្រុងពាលី
- រឿងព្រេងទាក់ទងនឹងទំនៀម ឲ្យមានថង់រងមហាទេព មហាមន្រ្តីនៅមង្គលការ់
- រឿងព្រេងទាក់ទងនឹងទំនៀមធ្វើធ្មេញ
- រឿងព្រេងទាក់ទង នឹងទំនៀមស្លៀកពាក់នៅពេលសំពះផ្ទឹម
- រឿងព្រេងទាក់ទងនឹងទំនៀម ប្រើពពិលក្នុងពិធីមង្គលការ
- រឿងព្រេងទាក់ទងនឹង ដើមកំណើតទំនៀមផ្កាស្លា
- រឿងព្រេងទាក់ទងនឹងទំនៀមកាន់ដាវសំពះការនិងពិធីរម្ងាប់កន្ទេលខ្នើយ
- រឿងព្រេងទាក់ទងនឹងទំនៀមក្រោកពីសំពះផ្ទឹមឲ្យកូនប្រុសតោងជាយស្បៃកូនស្រី
- រឿងព្រេងទាក់ទងនឹងមនុស្សស្លាប់ថ្មីៗ
- រឿងព្រេងទាក់ទងនឹង ទំនៀមដាក់ខ្មោចបែរក្បាលទៅទិសខាងលិច
- រឿងទំនៀមដាក់ប្រាក់កាក់ក្នុងមាត់បុគ្គលដែលស្លាប់
- រឿងព្រេងទាក់ទងនឹងទំនៀមដាក់ផ្កានិងទៀនធូបក្នុងដៃខ្មោច
- រឿងព្រេងទាក់ទងនិង លោកអធិកម្មនិងលោកមាតិកានៅពេលដង្ហែសព
- រឿងព្រេងទាក់ទងនិង ទំនៀមនៅពេលមានជម្ងឺឲ្យសែនព្រេនខ្មោចជីដូនជីតា
- រឿងព្រេងទាក់ទងនឹងបុណ្យភ្ជុំបិណ្ឌនិងបណ្តែតប្រទីប
- រឿងព្រេងទាក់ទងនឹងទង់ក្រពើ ទង់ព្រលឹងនៅពេលមានបុគ្គលស្លាប់
- រឿងព្រេងទាក់ទងទៅនឹង ទៀនកាលនៅពេលមានមនុស្សស្លាប់ឮ
- រឿងព្រេងទាក់ទងនឹងទឹកជោរ ទឹកនាច
- រឿងព្រេងទាក់ទងនឹង ពិធីសែនព្រេនព្រះភូមិនៅរដូវធ្វើស្រែ
- រឿងព្រេងទាក់ទងនឹងទំនៀមពូនភ្នំស្រូវ
- រឿងព្រេងទាក់ទងនឹងពិធីសុំទឹកភ្លៀង
- រឿងព្រេងទាក់ទងនឹងប្រវត្តិព្រះកាំបិតស្តាំ
- រឿងព្រេងទាក់ទងនឹងប្រវត្តិរាហ៊ូអសុរិន្ទ
- រឿងព្រេងទាក់ទងនឹងទង់នាគទង់រលកទង់ក្រពើ
- រឿងព្រេងទាក់ទងនិង ពិធីបណ្តែតប្រទីបសំពះព្រះខែនិងអកអំបុក
- រឿងព្រេងទាក់ទងនឹងពាក្យថា « វាយអាគាំង រាំងភ្លៀង វាយអាគកបើថ្ងៃ » ។