បណ្តាញគមនាគមណ៍កម្ពុជាមានតួនាទីជា « ក្បាលរថភ្លើងនៃកំណើនសេដ្ឋកិច្ច» ដោយបណ្តាញគមនាគមន៍មាន៖
+ ក្បាលរថភ្លើងមានតួនាទី សណ្តោងទូររថភ្លើងជាច្រើនដែលស្ថិតនៅពីក្រោយជាបន្តបន្ទាប់
+ បណ្តាញគមនាគមន៍ មានតួនាទីជាក្បាលរថភ្លើងនៃកំណើនសេដ្ឋកិច្ចគឹបណ្តាញគមនាគមន៍ មានតួនាទីសណ្តោងវិស័យផ្សេងៗទៀតនៃសេដ្ឋកិច្ចឲ្យមានការរីកចម្រើនខ្លាំងក្លា ។
ឧទាហរណ៍៖
ជួយជំរុញវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ ពាណិជ្ជកម្ម (នាំចេញ នាំចូល) មានដំណើរការល្អប្រសើរ
វិស័យសុខាភិបាលដឹកជញ្ជូនអ្នកជម្ងឺទៅកាន់មន្ទីរពេទ្យបានទាន់ពេលវេលាកាត់បន្ថយអត្រាស្លាប់របស់ប្រជាជនបាន។