Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើបញ្ហាបរិស្ថានដែលបណ្តាលមកពីកំណើននគរូបនីយកម្មមានអ្វីខ្លះ ? ចូររៀបរាប់។

គ្រូបង្រៀន
ភូមិវិទ្យា
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ភូមិវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៧,៨,៩,១០,១១,១២

បញ្ហាបរិស្ថានដែលបណ្តាលមកពីកំណើននគរូបនីយកម្មមាន

  • កង្វក់អាកាសៈ បណ្តាលពីធូលី ផ្សែងម៉ាស៊ីនភ្លើង និងយានយន្តគ្រប់ប្រភេទ ក្លិនសំរាមរលួយ លូទឹកស្អុយនិងស្ថានីយ៍បូមទឹកស្អុយ ឧស្ម័នពុលចេញពីគ្រឿងបរិក្ខារចាស់ៗ
  • ការរំខានដោយសំលេងៈ ទាក់ទងនឹងម៉ាស៊ីនភ្លើង និងយានយន្តគ្រប់ប្រភេទ (ជាពិសេសគ្រឿងយន្តចាស់ៗ) ការប្រើប្រាស់ឧគ្ឃោសនស័ព្ទ សម្លេងយន្តហោះចុះចត ឬចេញដំណើរ
  • កាកសំណល់រាវនិងប្រព័ន្ធលូទឹកស្អុយៈ ការបូមទឹកស្អុយទៅក្នុងទន្លេ និងបឹងមិនបានធ្វើប្រព្រឹត្តកម្មជាមុន រួមជាមួយបណ្តាញលូចាស់ទ្រុឌទ្រោមខូចខាត ទឹកភ្លៀង ហូរមិនទាន់និងលិចចូលលំនៅឋាន
  • បញ្ហាទឹកជំនន់ៈ ជំនន់ទឹកភ្លៀងកើតមាននៅក្នុងទីក្រុងដោយសាររភ្លៀងធ្លាក់ខ្លាំងប្រព័ន្ធលូតូចៗកកស្ទះដោយសំរាម នាំឲ្យលិចផ្លូវនិងលំនៅឋាន ក្នុងរយៈពេលខ្លីឬយូរផងដែរ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1