Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើបញ្ញាគឺជាអ្វី ? ចូររៀបរាប់ពីការបែងចែកនៃប្រភេទកបញ្ញានីមួយៗ ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

បញ្ញាមានច្រើននិយមន័យៈ

  • តាមវចនានុក្រមសម្តេច ជួន ណាត បញ្ញាជាសេចក្តីដឹងទូទៅ សេចក្តីដឹងកើតអំពីការរៀនសូត្រ ស្តាប់ គិត គូរ ការដឹងច្បាស់នូវសេចក្តីពិតមានបញ្ញា ឥតបញ្ញា ។
  • តាមទ្រឹស្តីព្រះពុទ្ធសាសនា បញ្ញាជាប្រទីបសម្រាប់បំភ្លឺសត្វលោកទៅរកសេចក្តីសុខ ។ អ្នកមានបញ្ញាគឺជាអ្នកស្គាល់ហេតុនៃទុក្ខ និងស្គាល់ផ្លូវរំលត់ទុក្ខ
  • លោកក្លាប៉ារ៉េត បញ្ញជាសម្បទានដែលអាចសម្របទៅនឹងស្ថានភាពថ្មីៗ
  • លោកដឺឡាត្រ័រ បញ្ញាជាសិល្បះសម្រាប់បង្កើតប្រព័ន្ធអរូបកម្មនៅចំពោះមុខស្ថានភាពណាមួយ ហើយបញ្ចូលប្រព័ន្ធអរូបកម្មទាំងនោះទៅក្នុងស្ថានភាពរូបីមួយៗ
  • លោកហាតម៉ាន់ បញ្ញាជាជាតិសម្រាប់កសាងគ្រឿងប្រដាប់ផ្សេងៗ
  • លោកដេកាត និងលោកវ៉ុលទែ បញ្ជាជាឧបករណ៍សកលសម្រាប់ដោះស្រាយបញ្ហាថ្មីៗដែលស្របទៅនិងលក្ខខណ្ឌនៃជីវីត
  • លោកកូល័រ បញ្ហាជាអព្ភន្តរញ្ញាណភ្លាមៗ ។

ការបែងចេកនៃបញ្ញាមានពីរប្រភេទៈ

  • បញ្ញាប្រតិបត្តិៈ ជាបញ្ញាកម្រិតទាប ហើយកើតឡើងចំពោះសត្វស្វា និងកូនក្មេងដែលមានអាយុក្រោម២ឆ្នាំ ។
  • បញ្ញាទ្រឹស្តីៈ ជាបញ្ញដែលកើតចេញពីគំនិតអរូបីអាស្រ័យដោយមានភាសាជាជំនួយ ។
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1