តើនៅលើផែនទីប្រើប្រាស់ដី និងធនធានធម្មជាតិអ្នកត្រូវបង្ហាញនូវព័ត៌មានអ្វីខ្លះ ?
គ្រូបង្រៀន
ភូមិវិទ្យា
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ផែនទី ជារូបសញ្ញាតំណាងបង្ហាញព័ត៌មានផ្សេងៗនៅលើក្រដាសរាបស្មើមួយ ។ ផែនទីមានច្រើនប្រភេទណាស់ហើយវាមានអត្ថន័យ និងព័ត៌មានផ្សេងៗគ្នា ។
ព័ត៌មាននៅលើផែនទីមានលក្ខណៈរួមដូចជាៈ
- ចំណងជើងផែនទី ប្រាប់យើងពីអ្វីដែលចង់បង្ហាញនៅលើផែនទី ឬប្រាប់យើងប្រធានបទនៃផែនទី
- មាត្រដ្ឋានផែនទី បង្ហាញពីទំនាក់ទំនងរវាងចំហាយនៅលើផែនដី និងចំងាយនៅលើផែនទី
- មាត្រាដ្ឋានក្រិត មានរាងដូចបន្ទាត់ ។ ចំងាយនៅលើផែនដីត្រូវបានបង្ហាញដោយកំណត់ក្រិតដែល បង្ហាញជាខ្នាតចំងាយ
- មាត្រាដ្ឋានអក្សរ គឺជាការពិពណ៌នារង្វាស់ចំងាយនៅលើផែនទី មានទំនាក់ទទំនងជាមួយចំងាយនៅលើផ្ទៃផែនដី
- និមិត្តសញ្ញាត្រីវិស័យ បង្ហាញពីទីតាំងដែលបង្ហាញពីទំនាក់ទំនងនឹងប៉ូលខាងជើងពិតប្រាកដ
- និមិត្តសញ្ញាផែនទី គឹជាតារាងសញ្ញាប្រើក្នុងផែនទី និងការពន្យល់របស់វា
- កាលបរិច្ឆេទរបស់ផែនទីផ្តល់នូវពេលវេលាផែនទីមានតម្លៃអាចប្រើប្រាស់បាន
បន្ថែមទីលើចំណុចរួមទាំងនេះទៀតចំពោះផែនទីប្រើប្រាស់ដីត្រូវបង្ហាញនូវព័ត៌មានមួយចំនួនទៀតដូចជាៈ
- ដីសម្រាប់ាករសម្បទាន មានសម្បទានសេដ្ឋកិច្ចសង្គមកិច្ច
- ដីដែលបានធ្វើសម្បទានរួចហើយ
- ដីកសិកម្ម
- ដីសម្រាប់ការសាងសង់ (លំនៅឋាន សាលារៀន មន្ទីរពេទ្យ អគារនិងរបស់សាធារណៈផ្សេងៗ)
- ដីទំនេរ ឬដីដែលមិនទាន់ប្រើប្រាស់
- ប្រភេទដី (ដីខ្សាច់ ដីមមោក ដីឥដ្ឋ)
- ដីខូចគុណភាព
- ដីមានមីន
- ផែនទីការប្រើប្រាស់ធនធានធម្មជាតិបង្ហាញពី
- ព្រៃឈើ (ព្រៃសម្រាប់ការពារ អភិរក្ស ធ្វើសម្បទាន ព្រៃសហគមន៍)
- ប្រភពទឹក ធនធានរ៉ែ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ