Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើនៅក្នុងមាត្រាទី២០ ស្តីអំពីការហាមជែងនៅក្នុងករណីណាខ្លះ ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

នៅក្នុងមាត្រា២០ស្តីអំពីការហាមជែង នៅក្នុងករណីដូចខាងក្រោម៖

  • ជែងគ្នាជាបីជួរ ( ជែងលើរថយន្តដែលកំពុងជែងគ្នា )
  • នៅកន្លែងមានសញ្ញាមហាជែង
  • នៅត្រង់ផ្លូវកោង ឬផ្លូវឡើងទួលលើកលែងតែការជែងនេះអាចទុកឲ្យផ្នែកទ្រូងផ្លូវខាងឆ្វេងគំនូសបង្ហូតកណ្តាលនៅទំនេរបាន
  • នៅជិតឬត្រង់ផ្លូវបត់ ផ្លូវខ្វែង ផ្លូវរអិល
  • នៅត្រង់កំពូលផ្លូវចោត ផ្លូវតូចចង្អៀតឬផ្លូវដាក់សញ្ញាបន្ថយល្បឿន
  • នៅលើស្ពាន ឬពេលចុះចំណោត
  • នៅកន្លែងការដ្ឋាន
  • នៅជិត ឬត្រង់កំណាត់ផ្លូវដែលទុកសម្រាប់ថ្មើជើងឆ្លងកាត់
  • នៅផ្លូវក្រោមស្ពាន ឬផ្លូវក្នុងរូង
  • នៅពេលមើលឃើញមិនច្បាស់ ដូចជាពេលភ្លៀងខ្លាំងឬចុះអ័ព្ទខ្លាំងឬដីហុយខ្លាំង
  • នៅជិត ឬត្រង់ផ្លូវថ្នល់កាត់ផ្លូវរថភ្លើងដែលគ្មានរបាំង
  • នៅលើផ្លូវដែលមានទឹកលិច ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1