តើនិមិត្តសញ្ញាក្រសួងមហាផ្ទៃសម្រាប់ប្រើប្រាស់យ៉ាងដូចម្តេច?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
និមិត្តសញ្ញាក្រសួងមហាផ្ទៃមានអត្ថន័យដូចតទៅៈ
- រូបព្រះនរាយណ៍មានដៃបួន ដៃស្តាំខាងលើកាន់ខ្យង់សង្ខដៃស្តាំខាងក្រោមកាន់សៀភៅ ដៃឆ្វេងខាងលើកាន់កងចក្រ ដៃឆ្វេងខាងក្រោមកាន់ព្រះខន្ធតំណាងឲ្យសភាវៈល្អរក្សាការពារកសាង
- មានពណ៌ស
- មានទទឹង២ភាគ៣នៃបណ្តោយ
- ពន្លឺកាំរស្មីតំណាងឲ្យគំនិតប្រាជ្ញាស្មារតី
- កងចក្រ ព្រះខន្ធ តំណាងឲ្យ សិទ្ធិ អំណាច តួនាទី
- សៀវភៅ តំណាងឲ្យច្បាប់លិខិតបទដ្ឋាន
- ខ្យងសង្ខ តំណាងឲ្យភាពត្រជាក់ត្រជុំ សេចក្តីសុខក្សេមក្សាន្ត សុភមង្គល
- ក្បាច់ភ្ញីភ្លើង តំណាងឲ្យធរណីអាជ្ញាដែនដីនគរជាតិបាលជាតិ
- ភ្ញីក្បាច់ចម្រុះ តំណាងឲ្យអរិយធម៌វប្បធម៌ និងភាពថ្កុំថ្កើងរុងរឿង ។
និមិត្តសញ្ញាក្រសួងមហាផ្ទៃសម្រាប់ប្រើប្រាស់ជាផ្លូវការក្នុងព្រះរាជាណាចក្រកម្ពុជាដូចតទៅៈ
- ដាក់នៅកន្លែងធ្វើការ
- ធ្វើត្រា
- ធ្វើប្រទីប
- ពាក់នៅលើឯកសណ្ឋានរបស់មន្រ្តីរាជការក្របខណ្ឌរបស់ក្រសួងមហាផ្ទៃ
- ដាក់នៅលើក្បាលលិខិតផ្លូវការរបស់ក្រសួងមហាផ្ទៃ
- ប្រើប្រាស់ជាផ្លូវការសម្រាប់ក្រសួងមហាផ្ទៃក្នុងករណីផ្សេងៗទៀត ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ