Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើធ្យូងថ្មកើតឡើងដូចម្តេច ?

គ្រូបង្រៀន
លោកគ្រូ អ៊ី
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដី សំណួរ ចម្លើយ

នៅក្នុងផែនដីយើង កាលពីមុនមានសម័យកាលកើតធ្យូង ។ យុគសម័យនោះបានផ្តើមឡើងប្រហែល ៣៥០លានឆ្នាំកន្លងមក និងរយៈពេល ៨៩ លានឆ្នាំចុងក្រោយមានរុក្ខជាតិរាប់លានប្រភេទបានដុះឡើងបន្ទាប់មកពួកវាបានងាប់ទៅវិញ និងរលួយបន្តិចម្តងៗទៅជាស្រទាប់មួយយ៉ាងក្រាស់ ។ ក្រោយមកនីវ៉ូទឹកសមុទ្រមានការកើនឡើងលើភពផែនដីយើងនេះ ស្រទាប់រុក្ខជាតិរលួយទាំងនោះបានកប់ក្នុងស្រទាប់ភក់ និងខ្សាច់់យ៉ាងជ្រៅដែលផ្តាច់ចេញពីបរិយាកាសខាងក្រៅអស់ពេលយ៉ាងយូរ ស្រទាប់រុក្ខជាតិទាំងនោះបានក្លាយទៅជាធ្យូងថ្ម ។នៅយុគសម័យកើតធ្យូង បណ្ណង្គជាតិមានទ្រង់ទ្រាយធំៗ ដូចជាដើមឈើ និងរុក្ខជាតិដទៃ ។ គេឃើញសត្វពីងពាង ខ្យាដំរី កន្ទុំរុយយក្ស ហើយក្នុងល្បាប់ភក់មានត្រីរុក្ខជាតិ និងថលជលិក ។ មានសត្វមួយចំនួនទៀតបានវិវឌ្ឍជើងសំរាប់ហែលទឹក ។ នៅចុងយុគសម័យធ្យូងថ្មទឹកសមុទ្រចាប់ផ្តើមស្រកបន្តិចម្តងៗ ដោយឆ្លងកាត់រយៈពេលរាប់លានឆ្នាំដីកើតមានច្រើនឡើងៗ ។ ដូចនេះធ្យូងថ្មដែលយើងប្រើសព្វថ្ងៃនេះ បង្ហាញពីការមកដល់សម័យកាលនៃពួកសត្វដាយណូស័រ ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1