Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើធនញ្ជ័យ ស៊ឹម និងចៅចិត្រ មានលក្ខណៈសម្បត្តិវិសេសវិសាលរួមគ្នាអ្វីខ្លះ ដែលអាចឲ្យយើងត្រូវយកមកប្រតិបត្តិនោះ ?

0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
សំណេរតែងសេចក្តី

ប្រធាន៖ តើធនញ្ជ័យ ស៊ឹម និងចៅចិត្រ មានលក្ខណៈសម្បត្តិវិសេសវិសាលរួមគ្នាអ្វីខ្លះ ដែលអាចឲ្យយើងត្រូវយកមកប្រតិបត្តិនោះ ? ចូរបង្ហាញ ។

សេចក្តីអធិប្បាយ

អក្សរសិល្ប៍ដែលយើងបានសិក្សារាល់ថ្ងៃបានបង្ហាញសកម្មភាពតួអង្គជាច្រើនមានលក្ខណៈល្អអាក្រក់ទៅតាមប្រភេទនៃតួអង្គ និងដំណើររឿងពិសេសអក្សរសិល្ប៍ក្នុងកម្មវិធីសិក្សាសព្វថ្ងៃនេះ ។ ហេតុនេះធនញ្ជ័យ ស៊ឹម និងចៅចិត្រមានលក្ខណៈពិសេសរួមគ្នាច្រើនណាស់ ដែលអាចឲ្យយើងយកមកប្រតិបត្តិតាមបាន ។​

តើអ្នកទាំងបីមាននលក្ខណៈល្អវិសេសវិសាលរួមគ្នាដែលគួរឲ្យយើងប្រតិបត្តិតាមយ៉ាងណាខ្លះ ?

មុននិងរកឃើញលក្ខណៈរួមគ្នារបស់អ្នកទាំងបីនាក់នោះបានយើងគួរយល់ន័យពាក្យ លក្ខណៈសម្បត្តិវិសេសវិសាល និងពាក្យ ប្រតិបត្តិ សិន ។ ពាក្យ លក្ខណៈសម្បត្តិវិសេសវិសាល គឺមានន័យថា ការគ្រប់ព្រមដោយលក្ខណៈល្អប្រសើរៗរឺ ឯពាក្យ ប្រតិបត្តិមានន័យថាធ្វើតាម គោរពតាមប្រតិបត្តិតាមដើម្បីសេចក្តីសុខ ។ អត្ថន័យប្រធាននេះចង់បញ្ជាក់ប្រាប់យើងថា តួអង្គទាំងបីលក្ខណៈល្អដូចគ្នាសម្រាប់ឲ្យយើងយកអនុវត្តតាម ។

តាមការសិក្សាស្នាដៃអក្សសិល្ប៍ទាំងនេះបានបញ្ជាក់ពីសកម្មភាពតួអង្គទាំងបី គឹអ្នកទាំងបីមានលក្ខណៈសម្បត្តិដ៏ល្អវិសេសវិលាសរួមគ្នាច្រើនជំពូកណាស់ ។ តួអង្គធនញ្ជ័យ ស៊ឹមចៅចិត្រដែលយើងបានស្គាល់រួចមកហើយតាមដំណើររឿងអ្នកទាំងនោះមានចំណេះដឹងរួមទាំងសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយដំណើរជីវីត របស់គេម្នាក់ៗឈានដល់សុភមង្គលដែលជាបំណងនិងសេចក្តីត្រូវការរបស់មនុស្សទូទៅ ។ សកម្មភាពរបស់ធនញ្ជ័យក៏ដូចស៊ឹម និងចៅចិត្រដែរពួ្កគេមានចំណេះដឹងនិងប្រាជ្ញាតទល់និងឧបសគ្គដែលខ្លួនជួបប្រទះ ។ រាល់ចំណេះដឹងរបស់គេនោះគឺថាចំណេះដឹងមួយដែលក្រឹត្យក្រមច្បាស់លាស់ ។ ចំពោះសមត្ថភាពគេទាំងបីវិញ បើពីនិត្យទៅតាមរឿងដែលបានសិក្សាវិញនោះ ក៏មិនខុសគ្នាដែរ ។ រាល់បញ្ហាដែលកើតមានចំពោះគេគឺគេអាចដោះស្រាយបាន ទោះបីមានការប៉ុនប៉ងមិនល្អពីអ្នកដទៃក៏ដោយ ។

ធនញ្ជ័យ ស៊ឹម ចៅចិត្រ មិនរើសអើងការងារនិងមានស្មារតីទទួលខុសត្រូវខ្ពស់ គេធ្វើការងារអ្វីមួយដោយមិនរើសមិនប្រកាន់ឡើយ ពិសេសគឺគេមានស្មារតីទទួលខុសត្រូវខ្ពស់ ស្គាល់តម្លៃពេលវេលាច្បាស់ក្នុងការធ្វើការ ហើយការប្រព្រឹត្តរបស់ គេសុទ្ធតែបានសម្រេចផលជាតួយ៉ាងសកម្មភាពរបស់ធនញ្ជ័យ ដែលអាចធ្វើឲ្យសេដ្ឋីនាម៉ឺន ស្តេចខ្មែរ ស្តេចចិនខ្លាចចំពោះប្រាជ្ញានិងកោតស្ញប់ស្ញែងរាល់សកម្មភាពរបស់គេ ។​ចំពោះស៊ឹម វិញគេបានធ្វើឲ្យថៅកែ និងពួកកម្មករស្គាល់គេច្បាស់ថាជាអ្នកមានលក្ខណៈត្រឹមត្រូវល្អ គោរពម៉ោងពេលដឹងតួនាទីជាកម្មករ ហើយពូកកម្មករតែងតែធ្វើតាមស៊ឹម រៀនសូត្រពីស៊ឹមរហូតបានមើលឃើញពីការគាបសង្កត់ជិះជាន់ក្នុងសង្គមពីសំណាក់ពួកថៅកែលោកធំ ។ ចំណែកចៅចិត្រវិញក៏មានលក្ខណៈសម្បត្តិល្អច្រើនណាស់ដែរ ដូចជាមានសមត្ថភាពការងារមានស្មារតីទទួលខុសត្រូវខ្ពស់ និងមិនចេះរើសអើង ។ ចៅចិត្រជាកម្មករមួយរូបដែលស្គាល់ច្បាស់ពីតួនាទី និងឋានៈរបស់ខ្លួន ។ ការងារទាំងអស់សុទ្ធតែលុះដោយដំបូន្មានរបស់ឪពុកគេដែលមុននិងស្លាប់បានផ្តាំដល់គេ ។ គេបានចាត់ទុកជីវីតជាការតស៊ូ ៕​

ជារួមធនញ្ជ័យ ស៊ឹម ចៅចិត្រ បានបង្ហាញពីស្មារតីតស៊ូខ្ពស់ហ៊ានលះបង់អ្វីៗដើម្បីសេចក្តីសុខផ្ទាល់ខ្លួន គ្រួសារពិសេសជាតិទាំងមូល ។ រាល់ការងារមិនមែនជាការងាយស្រួលនោះទេ សុទ្ធតែត្រូវការតស៊ូអំណត់ខន្តីទាំអស់ ទើបសម្រេចបានផលនោះទេ មិនមែនចេះតែធ្វើៗហើយសម្រេចផលនោះទេ តែសម្រាប់អ្នកទាំងបីគេមានសមត្ថភាពគ្រប់គ្រាន់ដើម្បីធ្វើការងារទាំងនោះ ។

ឆ្លងតាមការស្រាយបំភ្លឺខាងលើឃើញថាអ្នកទាំងបីមានលក្ខណៈល្អសម្រាប់យើងយកជាគម្រូតាមព្រោះគេមានស្មារតីតស៊ូ ហើយហ៊ានលះបង់អ្វីៗទាំងអស់ដើម្បីគ្រួសារ និងប្រទេសជាតិ ។ ហេតុនេះយើងទាំងអស់គ្នាគួរយកតម្រាប់តាមអ្នកទាំងបីដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1