តើទ្វីបអាត្លង់តាមានដែររឺទេ ?
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
រឿងព្រេងបុរាណមួយតំណាលថា មានទ្វីបល្បីល្បាញមួយធំ ដូចទ្វីបអាស៊ីដែលស្ថិតនៅច្រកហ្សីប្រាតា ។ លោកប្លាតូ អ្នកនិពន្ធជនជាតិក្រិចបានហៅថា អាត្លង់តា គាត់បានបន្តទៀតថានៅពេលមួយមានអ្នកមានអ្នកក្លាហានចូលមកច្បាំងដណ្តើមយកទ្វីបអឺរ៉ុប និងទ្វីបអាស៊ីប៉ុន្តែក្រោយមកពួកគេបានដកថយទៅកាន់ទឹកដីអាត្លង់តា ដោយកំលាំងវាយរុញច្រានពីភាគីម្ខាងទៀត គឺពួកក្រិច ។ កន្លងមកអស់ពេលជាយូរទឹកដីកោះដ៏ធំនោះបានស្រុតចុះរួចលិចបាត់ទៅក្នុងសមុទ្រ ។ ជាការពិតណាស់កាលពីយូរលង់ណាស់មកហើយនៅលើផ្ទៃសមុទ្រមានកោះជាច្រើនដែលស្ថិតនៅបន្តជាប់ៗគ្នាប៉ុន្តែកោះខ្លះបានលិចបាត់ទៅវិញដោយអំណាចទឹកសមុទ្រ ។ អ្នកស្រាវជ្រាវ និងអ្នកឯកទេសបាតសមុទ្រ បានគិតដូចៗគ្នាថា អស់រយៈពេលជាច្រើនលានឆ្នាំកន្លងទៅអាត្លង់តាពិតជាទ្វីបមួយត្រូវបានលិចបាត់ដោយអំណាចទឹកសមុទ្រមែន ។ ប៉ុន្តែកោះ និងដីផុសទាំងអស់មិនបានលិចបាត់ទាំងអស់នោះទេ គឺមានកោះខ្លះនៅរហូតបច្ចុប្បន្ន ដូចជា កោះគ្រូអែនឡិន កោះម៉ាដាកាស្តា កោះអាស្សូរេ នៅឆ្នេរប៉ទុយហ្គាល និងកាណារីជាដើម ។