Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើទំនៀមនៃការធ្វើបាយបិណ្ឌ និងបាយបិតបូរតាមប្រពៃណីខ្មែរកម្ពុជាក្រោមមានលក្ខណៈដូចម្តេច ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ព្រះភិក្ខុធម្មញាណ ចន្ទ សោភា វត្តលង្កា មានព្រះពុទ្ធដីកាថា នៅកម្ពុជាក្រោមមានធ្វើតាមព្រះមហា ថាច់ វៀង បានមករៀននៅខេត្តបាត់ដំបងនៅពេលត្រលប់ទៅកម្ពុជាក្រោមវិញ បានណែនាំពុទ្ធបរិស័ទនៅកម្ពុជាក្រោមថាបាយបិតបូរគួរហៅថា «បាយសត្តបករណ៍​» ពីព្រោះបាយនេះ ជាបាយការឧទ្ទិសផលដល់ប្រេត ។

របៀបធ្វើ បាយសត្តករណ៍ គេដាក់បាយ៧ដុំ ៖

ក. ពំនូតកណ្តាល គេពូតជាពំនូកធំ ជាពំនូកមានរាងដូចជាយកចានទៅផ្កាប់នៅចំកណ្តាលចាន តែម្ខាងជាបាយដំណើប ដែលមានលាយខ្ទិះដូង ល្ង … ។ ឯម្ខាងទៀតជាបាយខ្សាយ ឆាលាយសាច់ … ។

ខ. គេពូតបាយដំណើប៣ដុំ និងបាយខ្សាយរួមត្រូវជាដុំបាយ៧ដុំ ដំណាងធម៌ សត្តបករណ៍ ៧មេ សត្តបករណ៍៧មេសម្រាប់តារឧទ្ទិសកុសលដល់ប្រេត ។

បាយបិណ្ឌ

        បាយបិណ្ឌ គឺបាយគេយកទៅញាក់ក្នុងកែវ ឲ្យណែនហាប់ ម្ខាងជាបាយសំណើប ម្ខាងជាបាយខ្សាយ ។លុះដល់ជិតភ្លឺ គេយកកែវបាយបិណ្ឌ ទៅគោះដាក់ជើងពាន យកសាជីគ្រប ព្រះសង្ឃដារចប់ ទើបយកបាយបិណ្ឌ ទើបយកបាយបិណ្ឌទៅប្រគេនព្រះសង្ឃ ។

ខ្ញុំបានយកពិធីធ្វើបាយបិណ្ឌបែបខាងលើ ទៅសួរលោកយាយលោកតា យាយតាខ្លះ គាត់ឆ្លើយថាមិនដែលឃើញ តែយាយតាខ្លះ គាត់ឆ្លើយថា គាត់ធ្លាប់ឃើញ តែគេឈបធ្វើបែបខាងលើនេះយូរហើយ ។

បាយបិណ្ឌក្តី បាយបិតបូរក្តី ដើម្បីឲ្យចាស់ៗគាត់បានប្រាប់ពិធីធ្វើថា ៖

  • បើបាយដំណើប គេដាំបាយហើយ គេយកខ្ទិះដូង ទឹកដោះគោ ល្ង… ទៅចាក់លាយដើម្បីធ្វើវឲ្យមានរសជាតិឆ្ងាញ់ពិសា ។
  • បាយខ្សាយ គេយកទៅឆាលាយដោយសាច់ធ្វើឲ្យមានរសជាតិ ឆ្ងាញ់ពិសាខ្លាំង

ការធ្វើបែបនេះមានលក្ខណៈស្របតាមវចនានុក្រមខ្មែរដែរ ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1