Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើទីក្រុងជាអ្វី?

ទីក្រុងជាសហគមន៍ធំជាងភូមិ។ ប្រព័ន្ធគមនាគមន៍នៅទីក្រុងមិនម […]

ទីក្រុងជាសហគមន៍ធំជាងភូមិ។ ប្រព័ន្ធគមនាគមន៍នៅទីក្រុងមិនមែនបម្រើតែសេចក្តីត្រូវការចំពោះមនុស្សរស់នៅក្នុងក្រុងប៉ុណ្ណោះទេ តែវាក៏បម្រើ សេចក្តីត្រូវការ ដល់អ្នករស់នៅជនបទផងដែរ។ នៅក្នុងទីក្រុងមានអគារខ្ពស់ៗ រថឈ្នួលគ្រប់ប្រភេទ ក្រៅពីនេះមានសាលារៀន សាកលវិទ្យាល័យ មន្ទីរពេទ្យ ផ្សារធំៗ ស្ថានីយពន្លត់អគ្គីភ័យរោងចក្រ សារមន្ទីរ។ ក្រុងខ្លះមានអាកាសយានដ្ឋាន ក្រុងខ្លះមានឆ្នេរសមុទ្រ ហើយក្រុងខ្លះទៀតជាមជ្ឈមណ្ឌលទេសចរណ៍។ ទីក្រុងមានអាកាសធាតុមិនបរិសុទ្ធដូចជនបទទេ។ ជនបទ និងទីក្រុងត្រូវតែមានទំនាក់ទំនងគ្នាជានិច្ច ព្រោះប្រជាជនតែងធ្វើដំណើរចេញចូលប្រកបរបរទទួលទាន រកការងារធ្វើ សំរាកក្នុងមន្ទីរពេទ្យ ។ ភ្នំពេញជារាជធានីនិងជាមជ្ឈមណ្ឌលវប្បធម៌របស់ប្រទេសកម្ពុជា។

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់