Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើទិដ្ឋភាពនៃច្បាប់បានជួយមនុស្សដែលរស់នៅក្នុងសង្គមដូចម្តេច ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ទិដ្ឋភាពនៃច្បាប់បានជួយមនុស្សដែលរស់នៅក្នុងសង្គមដូចជា ៈ
ក. ផ្តល់សិទ្ធសេរីភាព 
– ច្បាប់ការពារជនទន់ខ្សោយ
– ច្បាប់ជួយឲមនុស្សមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់
– ការពារ និងផ្តល់សេរីភាពដល់បុគ្គលម្នាក់ៗ
– ច្បាប់ជួយឲមនុស្សមានទំនាក់ទំនងរវាងមនុស្ស និងមនុស្សដោយសន្តិវិធី ។
ខ. រក្សាសណ្តាប់ធ្នាប់​ 
– ច្បាប់រក្សាបាននូវសន្តិសុខ សុវត្ថិភាពដល់មនុស្សរស់នៅក្នុងសង្គម
– ធ្វើឲមានរបៀបរៀបរយល្អក្នុងសង្គម ជៀសវាងជម្លោះដោះស្រាយដោយសន្តិវិធី
– ច្បាប់ជួយរកយុត្តិធម៍ឲជនរងគ្រោះ
– លើកស្ទួយយុត្តិធម៍សង្គម
– ជួយសម្រួលឲមានការចូលរួមពីប្រជាជន
– ច្បាប់ជួយមនុស្សឲរួមអនុវត្តឲមានស្ថេភាពសង្គម ។
គ. រក្សាអំណាច 
– ច្បាប់ជួយមនុស្សឲមានការរីកចម្រើន
– ច្បាប់ជួយកំណត់អ្នកដឹកនាំអំណាចឲមានសិលធម៍
– កំណត់នៅព្រំដែនអំណាច និងអំពើរបស់អ្នកដឹកនាំ និងសម្រួលខ្នាតតម្លៃសិលធម៍
– មិនឲអ្នកដឹកនាំធ្វើអ្វីតាមអំពើចិត្ត
– ច្បាប់ជាអ្នកកំណត់អ្នកដឹកនាំកុំឲរំលោភអំណាចគ្នា ។
ឃ. ដាក់ទណ្ឌកម្ម 
– ច្បាប់ដាក់ទោសចំពោះអ្នកល្មើសច្បាប់
– ច្បាប់បង្ខំឲមនុស្សត្រូវតែគោរពតាម
– ច្បាប់អាចកែប្រែមនុស្សឲល្អ អាចរស់នៅក្នុងសង្គមបាន ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1