Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើទន្លេវែងបំផុតឈ្មោះអ្វី ?

គ្រូបង្រៀន
Earth
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដី សំណួរ ចម្លើយ

គេសង្កេតឃើញទន្លេវែងៗច្រើនហូរកាត់តំបន់ទំនាបធំល្វឹងល្វើយ ។ ទ្វីបដែលមានទន្លេធំៗហូរកាត់មាន ៖ អាស៊ី អាព្រិច អាមេរិច និងទ្វីបអឺរ៉ុប ។ នៅទ្វីបអឺរ៉ុបទន្លេភាគច្រើនតូចហើយខ្លី ។ ជាទូទៅតំបន់នៅក្បែរដងទន្លេមានប្រជាជនរស់នៅច្រើន ។ គេសង់ផ្ទះលើត្រើយសងខាងទន្លេហើយធ្វើការទាក់ទងគ្នាដោយទូកសាឡាង និងស្ពានដែលជាមធ្យោបាយងាយស្រួលធ្វើទំនាក់ទំនងពាណិជ្ជកម្មគ្រប់ប្រភេទ ។ ទន្លេវែងបំផុតក្នុងពិភពលោកគឺទន្លេនីល (ទ្វីបអាព្រិច) ប្រវែង៦៦៩៥គីឡូម៉ែត្រ ហើយទន្លេដទៃតាមលំដាប់បន្ត គឺទន្លេអាប់ភឺរអាម៉ាសូន (អាមេរិចខាងត្បូង) ប្រវែង៦៥៧០គីឡូម៉ែត្រ មីស៊ីស៊ីបពី មីស៊ូរី (អាមេរិកខាងជើង) ប្រវែង៦០២០គីឡូម៉ែត្រ ទន្លេចាងយ៉ាង រឺយ៉ង់សេ (អាស៊ី) ប្រវែង៥៤៧១គីឡូម៉ែត្រ ទទន្លេអុបអ៊ីទីស (រូស៊ីអាស៊ីខាងជើង) ប្រវែង៥៤១០គីឡូម៉ែត្រ ទន្លេ រឺយ៉ូដឺឡាប្លាតា (នៅអាហ្សង់ទីន) ប្រវែង ៤៧០០គីឡូម៉ែត្រ ទន្លេមេគង្គ​ប្រវែង ៤៥០០និងទន្លេវុលហ្គា (រូស៊ី) ប្រវែង៣៥៣០គីឡូម៉ែត្រចំពោះទន្លេ វែងៗនៅអឺរ៉ុបមានទន្លេដានុប ​ប្រវែង២៨៦០គីឡូម៉ែត្រ ទន្លេរុំាង ប្រវែង ១០២០គីឡូម៉ែត្រ និងទន្លេល័រ ប្រវែង ១០២០គីឡូម៉ែត្រ ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1