Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើទណ្ឌកម្មវិន័យមន្រ្តីរាជការមានប៉ុន្មានវិន័យ ? ចូររៀបរាប់ ។

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ទណ្ឌកម្មវិន័យមន្រ្តីរាជការមាន ២ វិន័យៈ

ទណ្ឌកម្មវិន័យទីមួយ

  • ស្តីបន្ទោស
  • ស្តីបន្តោសដោយមានចំណារក្នុងសំណុំលិខិតផ្ទាល់ខ្លួន
  • ផ្លាស់ដោយបង្ខំវិធានការវិន័យ
  • លុបឈ្មោះចេញពីតារាងឡើងឋានន្តរស័ក្កិ ឬថ្នាក់

ទណ្ឌកម្មវិន័យទី២

  • ស្តីបន្ទោសជាទម្ងន់បណ្តាលឲ្យលុបចេញពីតារាងឡើងឋានន្តរស័ក្កិ ឬថ្នាក់បើសិនជាមានចុះឈ្មោះហើយឬធ្វើឲ្យយឺតក្នុងការតម្លើងឋានន្តរស័ក្កិឬថ្នាក់ក្នុងថេរៈវេលាមួយមានកំណត់តែមិនត្រូវឲ្យលើសពី២ឆ្នាមក្នុងការតម្លើងឋានន្តរស័ក្កិ ឬថ្នាក់តាមវេនជ្រើសរើសឬតាមវេនអតីតភាព​
  • ដាក់ឲ្យនៅទំនេរគ្មានបៀវត្សមិនឲ្យលើសពីមួយឆ្នាំ
  • បន្ថយឋានន្តរស័ក្កិឬថ្នាក់មួយថ្នាក់ ឬច្រើនថ្នាក់
  • ដាក់ឲ្យចូលនិវត្តន៍មិនកំណត់ ឬបញ្ឈប់ពីការងារដោយបង្ខំ
  • បណ្តេញចេញពីមុខតំណែងរាជការ ។
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1