Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើទង់របស់ព្រះពុទ្ធសាសនាមានប៉ុន្មានពណ៌ ? អ្វីខ្លះ ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ទង់របស់ព្រះពុទ្ធសាសនាមាន៦ពណ៌គឺៈ                

  • រស្មីពណ៌ខៀវ ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាព្រះបាទស្រីភិរាស្រ្តកាលនោះព្រះឥន្រ្ទាធិរាជបាននិមិ្មតខ្លួនជាព្រាហ្មចាស់ម្នាក់ចូលមកសុំព្រះនេត្រព្រះអង្គទាំងគូរ ។ ព្រះអង្គឆ្គៀលព្រះនេត្រទាំងគូរឲ្យទៅឥន្រ្ទព្រាហ្មណ៍ ។
  •  រស្មីពណ៌លឿង ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាព្រះបាទស្រីភិរាស្រ្ត ។ កាលនោះព្រះឥន្រ្ទាធិរាជបាននិម្មិតខ្លួនដោយយក្សធ្វើជាមាស ។ វិនិបណ្ឌិតបានអារសាច់ខ្លួនឲ្យជាមាសដើម្បីដំផែជាមាសបិទព្រះ ពុទ្ធរូប ។
  •  រស្មីបណ៌ក្រហម ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាបទុមមាណព ។ គ្រានោះមានពស់មួយ ប្រកបដោយពីសជាពន្លឺបានចឹកមាតាព្រះអង្គ ។ ព្រះអង្គទ្រង់យកកាំបិទមកពុះទ្រូង លូកយកបេះដូងមកផ្សំថ្នាំព្យាបាលមាតាឲ្យគង់ជីវីត ។
  • រស្មីពណ៌ស ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាព្រះបាទ វេស្សន្តរ កាលនោះព្រះអង្គបានប្រទានដំរីមង្គលមួយជាសត្វសំរាប់រាជ្យដ៏មានអវៈយវៈសសុទ្ធដល់ពួកព្រហ្មណ៍កលិង្គរដ្ឋ  ។ រដ្ឋអ្នកនគរជេតុត្តរខឹងហើយបំបរបង់ ព្រះអង្គឲ្យទៅនៅវង្គតបពិត ។
  •  រស្មីពណ៌ហ្សងបាត ជាតំណាងព្រះអង្គកាលទ្រង់សោយព្រះជាតិ ជាវិជ្ជាធរ ។ មាតាព្រះអង្គត្រូវយក្សចាប់យក បានព្រះអង្គទ្រង់អារសាច់ឲ្យយក្សបរិភោគជំនួសជីវីតមាតា ជាជ្ជាធរ ។
  •  ស្មីពណ៌ផ្លេក ជាតំណាងព្រះអង្គ  កាលទ្រង់សោយព្រះជាតិទន្សាយឈ្មោះសោមបណ្ឌិតត ។ ព្រះអង្គមានព្រះតម្លាសន្ធាចង់បំពេញទាន ។ គ្រានោះព្រះឥន្រ្ទាធិរាជបាននិម្មិតខ្លួនជាព្រាហ្មណ៍ចាស់ម្នាក់អត់អាហារដើរចូលមក ។ ទន្សាយសោមបណ្ឌិតបានលោតចូលភ្លើង ដើម្បីចំអិនសាច់ពញរអង្គឲ្យដល់ព្រាហ្មណ៍ដែលជាឥន្រ្ទាព្រាហ្មណ៍នោះបរិភោគ ។
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1