Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើទង់ជាតិ ភ្លេងជាតិ និងសញ្ញាជាតិ មានអត្ថន័យ និងសារៈសំខាន់ដូចម្តេច ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាជំពូក១ មាត្រាទី៦ ចែងថា « ភ្នំពេញជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា » ។ ទង់ជាតិ ភ្លេងជាតិ និងសញ្ញាជាតិមានអត្ថន័យ និងសារៈសំខាន់ដូចតទៅ៖

១. ទង់ជាតិ

អត្ថន័យ បង្ហាញអោយឃើញជាតិសាសន៍មួយរឺ ប្រទេសមួយ ។ ទង់ជាតិជានិមិត្តរូបនៃជំនឿបទពិសោធន៍និងបំណងប្រាថ្នាដ៏ជ្រាលជ្រៅរបស់ប្រជាពលរដ្ឋ ។

សារៈសំខាន់ បង្ហាញជពីជំនឿនិងបំណងប្រាថ្នាដ៏ជ្រាលជ្រៅរបស់ប្រជាពលរដ្ឋចំពោះជាតិ ។

២. ចំរៀងជាតិ និងភ្លេងជាតិ​

អត្ថន័យ បង្ហាញពីជីវីត និងបំណងប្រាថ្នារបស់ប្រជាជនខ្មែរ

សារៈសំខាន់ បង្ហាញពីជាតិ សាសនា ព្រះមហាក្សត្រនិងបង្ហាញអោយឃើញពីជីវីតនិងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរក្នុងការគាំទ្រប្រទេសជាតិរបស់ខ្លួន

៣. សញ្ញាជាតិ

អត្ថន័យ បង្ហាញពីអំនាច និងយុត្តិធម៌នៃអរិយធម៌ខ្មែរ ដែលមានការចូលរួមការពារពីកំលាំងប្រជាសាស្រ្តនៅជុំវិញព្រះរាជបល្ល័ង្ និងព្រះមហាក្សត្រព្រមទាំងបង្ហាញជំនឿ និងបំនងប្រាថ្នាដ៏ជ្រាលជ្រៅរបស់ប្រជាពលរដ្ឋ ក្នុងការគោរពចំពោះព្រះមហាក្សត្រ

សារៈសំខាន់ បង្ហាញអោយឃើញថា ព្រះរាជាណាចក្រកម្ពុជា ជាប្រទេស រឹជាតិសាសន៍មួយមានអត្តសញ្ញាណជាតិរបស់ខ្លួនមានអធិបតីភាពមិនចំនុះជាតិជាតិសាសន៍ណាមួយឡើយ ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1