តើថេរសភាសង្ឃ មានអត្ថន័យយ៉ាងដូចម្តេច ? ហើយមានសមាជិកប៉ុន្មាននាក់ ? ចូរពន្យល់ ។
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ថេរសភាសង្ឃ គឺជាបុគ្គលដែលមានយុត្តិធម៌ មានសិទ្ធិអំណាចខ្លាំងណាស សម្រាប់យកមកវិនិច្ឆ័យទោសបព្វជិត ដែលជាបុគ្គលមាននូវកំហុស បើប្រៀបធៀបទៅនឹងព្រះរាជាណាចក្រកម្ពុជាគេហៅថា « តុលាការកំពូល »។
ថេរសភាសង្ឃ មានសមាជិក១២ អង្គដែលសុទ្ធតែជាបុគ្គលមាននូវចំណេះដឹងយ៉ាងជ្រាលជ្រៅគឺ៖
- អធិបតីថេរសភា ១រូប ដែលត្រូវជ្រើសរើសចេញពីក្នុងចំណោមព្រះរាជគណៈថ្នាក់ឯក ឬពីក្នុងចំណោមព្រះរាជគណៈថ្នាក់ទោ ។
- សមាជិកថេរសភា ១០រូប ដែលត្រូវជ្រើសចេញពីក្នុងចំណោមមន្រ្តីសង្ឃ ដែលមានឋានៈរាជាគណៈទាំង៤ ថ្នាក់ហើយសុទ្ធតែជាអ្នកចេះព្រះវិន័យយ៉ាងស្ទាត់ជំនាញ ។
- លេខា ត្រូវជ្រើសរើសព្រះរាជាគណ
ៈថ្នាក់ចត្វា១ រូបពីក្នុងចំណោម សមាជិកថេរសភាសង្ឃទាំង១០រូប យកមកធ្វើជាលេខាថេរសភាម្នាក់ ។
- អនុលេខា ១ រូប ត្រូវជ្រើសរើសយកចេញពីក្នុងចំណោមសហការី៨ រូប របស់សម្តេចព្រះសង្ឃរាជឬព្រះសង្ឃនាយក ។ សហការីទាំង៨រូប នោះៗដែលរួមមានគឺ៖ ព្រះគ្រូសង្ឃសត្ថា , ព្រះគ្រូសង្ឃសុមេធ ,ព្រះគ្រូវិន័យធរ , ព្រះគ្រូបាឡាត់២រូប , ព្រះគ្រូសមុហ៍ ២រូប , ព្រះគ្រូធម្មធរ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ