តើត្រូវធ្វើដូចម្តេចដើម្បីកសាងមិត្តភាពជាមួយអ្នកដទៃបានយូរអង្វែង?
គ្រូបង្រៀន
Khmer
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ដើម្បីកសាងមិត្តភាពបានយូរអង្វែងជាមួយអ្នកដទៃលុះត្រាតែភាគីទាំងសងខាងមានអាកប្បកិរិយាចិត្តគំនិតស្របគ្នា និងស្គាល់តម្លៃគ្នាទៅវិញទៅមក។ បុគ្គលអាត្មានិយមឬមានគំនិតបោកប្រាស់ អ្នកដទៃមិនអាច ថែរក្សាចំណងមិត្តភាពបានយូរអង្វែងឡើយ។
លក្ខណៈរួមមួយចំនួនខាងក្រោមនេះ បានបង្ហាញពីចំណងមិត្តភាពដែលអាចស្ថិតស្ថេរយូរអង្វែងបាន៖
- ការគោរព៖ ការផ្តល់កិត្តិយស ទទួលស្គាល់លក្ខណៈដោយឡែកនៃបុគ្គលភាពនីមួយៗ
- ការទទួលខុសត្រូវ៖ ចេះបែងចែកគុណនិងទោស
- ការយោគយល់៖ ទទួលស្គាល់តម្រូវការដោយឡែករបស់មិត្ត ទទួលស្គាល់មតិយោបល់ គំនិតរបស់មិត្ត និងចេះសំរបសំរួលអារម្មណ៍គ្នាទៅវិញទៅមក
- ពលីកម្ម៖ ការលះបង់កំលាំងកាយកំលាំងចិត្តដើម្បីប្រយោជន៍សងខាង
- ការយកចិត្តទុកដាក់៖ ការចេះព្រួយបារម្ម ផ្តោតអារម្មណ៍តម្រូវការមិត្ត ចេះឈឺឆ្អាលចំពោះគ្នាទៅវិញទៅមក។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ