តើដំណុះគ្រាប់លំអងមានដំណើរដូចម្ដេច?
គ្រូបង្រៀន
ជីវវិទ្យា
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
នៅពេលដែលគ្រាប់លំអងធ្លាក់ជាប់ទៅលើស្ចឹមម៉ាតវាក៏ដុះពន្លកឡើងហើយពន្លូតខ្លួនតាមកកេសរញី ដោយបង្កើតជាបំពង់លំអងរហូតដល់អូវុល។ណ្វៃយ៉ូទាំងពីររបស់គ្រាប់លំអងធ្វើដំណើរក្នុងបំពង់លំអង។ណ្វៃយ៉ូទី1នៅខាងចុងធ្វើឲ្យបំពង់លំអងលូតលាស់ហើយវាក៏រលាយបាត់ទៅវិញ។ ណ្វៃយ៉ូទីពីរចែកខ្លួនតាមមីតូសបានជាស្ពែម៉ាតូសូអ៊ីត២ដែលគ្មានផ្លាសែល។ ស្ពែម៉ាតូសូអ៊ីតមួយបង្កកំណើតជាមួយអូអូស្វ៊ែរ(រឺកាម៉ែតញី)បានស៊ីកូតឌីប្លូអ៊ីតមួយ និងស្ពែម៉ាតូសូអ៊ីតមួយទៀតរលាយជាមួយណ្វៃយ៉ូលែរហើយបង្កើតជាអាល់ប៊ុយមែនទ្រីប្លូអ៊ីត(3n)។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ