Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើដើម្បីឲ្យការសម្រេចចិត្តរបស់មនុស្សម្នាក់ៗ មានលក្ខណៈត្រឹមត្រូវគេត្រូវធ្វើដូចម្តេច ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ដើម្បីឲ្យការសម្រេចចិត្ត របស់មនុស្សម្នាក់ៗមានលក្ខណៈត្រឹមត្រូវគេត្រូវចេះ ៖

  • កំណត់បញ្ញាឲ្យបានច្បាស់លាស់៖ លើកឡើងឲ្យបាន ច្បាស់លាស់អំពីបញ្ហាដែលទាមទារឲ្យធ្វើការសម្រេចចិត្ត
  • ពិចារណារកវិធីដោះស្រាយឲ្យបានច្រើន៖​ សរសេរវិធីសមស្រប សម្រាប់ ដោះស្រាយបញ្ហាឲ្យបានច្រើន និងធ្វើការសម្រេចចិត្តឲ្យសមស្រប
  • ពិចារណាលើផលវិបាកចំពោះវិធីនីមួយៗ៖ សរសេរលទ្ធផល ដែលសមស្របទាំងលទ្ធផលវិជ្ជមាន ទាំងលទ្ធផលអវិជ្ជមានឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន
  • ពិចារណាទៅលើតម្លៃ៖ តម្លៃខ្លះបានមកពីការបណ្តុះបណ្តាល និងការអប់រំពីគ្រួសារតម្លៃខ្លះទៀតបានមកពីមិត្តភក្តិ និងសង្គមជាតិ
  • ពិចារណាលើឥទ្ធិពល ប៉ះពាល់ដល់អ្នកដទៃ៖ ការសម្រេចចិត្តរបស់យើងអាប៉ះពាល់ដល់មនុស្សជាច្រើន ដូចជាច្រើន ដូចជាម្តាយឪពុក បង ប្អូន ប្រុសស្រី សាច់ញាតិ មិត្តភក្តិ និងអ្នកដទៃ
  • ជ្រើសរើសវិធីដោះស្រាយមួយ៖ បន្ទាប់ពីបានថ្លឹងថ្លែងរកវិធីដោះស្រាយនីមួយៗបានច្បាស់លាស់ហើយអ្នកត្រូវជ្រើសរើសវិធីដោះស្រាយមួយ ដែលសមស្របជាងគេបំផុត តាមរយៈចំណេះដឹង តម្លៃសីលធម៌ ទស្ស​នៈសាសនា គោលដៅបច្ចុប្បន្នគោលដៅអនាគត និងឥទ្ធិពលនៃការធ្វើសេចក្តីសម្រេច របស់អ្នកប៉ះពាល់មនុស្សដទៃដែរឬទេ ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1