តើដីមានប៉ុន្មានស្រទាប់? ចូររៀបរាប់ស្រទាប់និមួយៗ?
គ្រូបង្រៀន
ភូមិវិទ្យា
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
គេចែកស្រទាប់ដីជាបួនគឺ៖
- ស្រទាប់ ០ ៖ ជាស្រទាប់សម្បូរដោយសារធាតុសរីរាង្គ។សំណល់រុក្ខជាតិ រួមមានស្លឹក ឬមែកឈើងាប់ បន្សល់ទុកនៅក្នុងស្រទាប់នេះ ហើយរលួយបន្តិចម្ដងៗ។
- ស្រទាប់ A ៖ ស្ថិតនៅក្រោមស្រទាប់ O ។ មានពណ៏ខ្មៅនិងសម្បូរដោយសារសារធាតុសរីរាង្គរលួយ។ ដីស្រទាប់នេះអាចខ្សត់ជីវជាតិ ព្រោះតែការលេញចេញនូវសារធាតុចិញ្ចឹមទៅស្រទាប់ដីជ្រៅខាងក្រោមទៀត។
- ស្រទាប់ B ៖ ស្ថិតនៅក្រោមស្រទាប់ A។ សម្បូរទៅដោយសារធាតុចិញ្ចឹមដែលជ្រាបពីស្រទាប់លើៗ។ ដីស្រទាប់នេះច្រើនសម្បូរទៅដោយសមាសធាតុដែក និងអាលុយមីញ៉ូម។
- ស្រទាប់ C ៖ ស្ថិតនៅក្រោមស្រទាប់ B។ ជាស្រទាប់ដែលផ្សំដោយកម្ទេចកម្ទីបានមកពីសំណឹកសិលាមេដោយភាគ។ ដីស្រទាប់នេះ ស្ថិតនៅជ្រៅ បណ្ដាលអោយឬសរុក្ខជាតិភាគច្រើនមិនអាចចាក់ចូលដល់ ហើយដីស្រទាប់នេះច្រើនឆ្អែតទឹក។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ