Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើដីចែកជាប៉ុន្មានស្រទាប់? អ្វីខ្លះ? ចូររៀបរាប់។

គ្រូបង្រៀន
លោកគ្រូ អ៊ី
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដី សំណួរ ចម្លើយ

ដីចែកជា ៤ស្រទាប់គឺៈ

  • ស្រទាប់ : គឺស្រទាប់លើដែលជាស្រទាប់សម្បូរដោយសារធាតុសរីរាង្គ។ សំណល់រុក្ខជាតិរួមមានស្លឹកឬមែកឈើងាប់បន្សល់ទុកនៅក្នុងដីស្រទាប់ O ហើយរលួយបន្តិចម្តងៗ។
  • ស្រទាប់ A : ស្ថិតនៅក្រោមស្រទាប់ O ដែលមានពណ៌ខ្មៅ និងសម្បូរដោយសារធាតុសរីរាង្គរលួយ។ ដីស្រទាប់ A អាចខ្សត់ជីជាតិ ព្រោះតែការលេចចេញនូវសារធាតុចិញ្ចឹមទៅស្រទាប់ដីជ្រៅខាងក្រោមទៀត។
  • ស្រទាប់ B :  ស្ថិតនៅក្រោមដីស្រទាប់ A ដែលសម្បូទៅដោយសារធាតុចិញ្ចឹមដែលជ្រាបពីស្រទាប់លើៗ។ ស្រទាប់នេះច្រើនសម្បូរទៅដោយសមាសធាតុដែកនិងអាលុមីញ៉ូម។
  • ស្រទាប់ C : ស្ថិតនៅក្រោមដីស្រទាប់ B ជាស្រទាប់ដែលផ្សំដោយកម្ទេចកម្ទីបានមកពីសំណឹកសិលាមេដោយភាគ។ ដីស្រទាប់ C​ ស្ថិតនៅជ្រៅបណ្តាលអោយឫសរុក្ខជាតិភាគច្រើនមិនអាចចាក់ចូលដល់ ហើយដីស្រទាប់នេះច្រើនតែឆ្អែតទឹក។
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1