មាតិកា
វគ្គសិក្សា: តើដង់ស៊ីតេប្រជាជនខ្ពស់ជាងគេ និងទាបជាងញេន...
ការចូលគណនី

Curriculum

តើដង់ស៊ីតេប្រជាជនខ្ពស់ជាងគេ និងទាបជាងញេនៅតំបន់ណាខ្លះនៃប្រទេសព្រោះអ្វី ?

មេរៀនអត្ថបទ

តើដង់ស៊ីតេប្រជាជនខ្ពស់ជាងគេ និងទាបជាងញេនៅតំបន់ណាខ្លះនៃប្រទេសព្រោះអ្វី ?

តំបន់ដែលមានដង់ស៊ីតេប្រជាជនខ្ពស់ជាងគេ គឹរាជធានីភ្នំពេញ ៣៤៤៨ នាក់ក្នុង១គីឡូម៉ែត្រការ៉េ និងទាបជាងគេគឺតំបន់ភ្នំនិងខ្ពង់រាប ១៧នាក់ក្នុង១គីឡូម៉ែត្រការ៉េ ។

តំបន់ដង់ស៊ីតេខ្ពស់ជាងគេ៖ក្រុងភ្នំពេញ ពីព្រោះ៖

  • ជាមជ្ឈមណ្ឌលនយោបាយ ( អំណាចនីតិបញ្ញត្តិ (សភា ព្រឹទ្ធសភា) , អំណាចនីតិប្រតិបត្តិ (រាជរដ្ឋាភិបាល) , អំណាចតុលាការ (តុលាការជាន់ខ្ពស់)
  • ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច៖ បណ្តុំពាណិជ្ជកម្ម ហិរញ្ញវត្ថុ ធានាគារ ទីផ្សារសេរី
  • ជាមជ្ឈមណ្ឌលលឧស្សាហកម្ម៖ បណ្តុំរោងចក្រ សហគ្រាស និងកម្មករ
  • ជាបណ្តុំគមនាគមន៍៖ ផ្លូវគោក ផ្លូវទឹក ផ្លូវអាការ
  • ជាមជ្ឈមណ្ឌលវប្បធម៌ និងទេសចរណ៍៖ ចម្រុះជាតិសាសន៍ សាសនាចម្រុះ (ព្រះពុទ្ធសាសនា ឥស្លាម គ្រឹស្តសាសនា…)
  • សារៈមន្ទីរជាតិ ព្រះបរមរាជវាំង ។

តំបន់ដង់ស៊ីតេទាបជាងគេ៖ តំបន់ភ្នំ និងខ្ពង់រាប ពីព្រោះ៖

  • តំបន់ភ្នំខ្ពង់រាប ប្រទេសកម្ពុជាសម្បូររោគគ្រុនចាញ់
  • កង្វះផ្លូវគមនាគមន៍ សាលារៀន មន្ទីរពេទ្យ ទីផ្សារ
  • កង្វះប្រព័ន្ធធារាសាស្រ្ត ក្នុងការអភិវឌ្ឍកសិកម្ម (ដំណាំស្រូវ) ។