តើដង់ស៊ីតេប្រជាជនខ្ពស់ជាងគេ និងទាបជាងញេនៅតំបន់ណាខ្លះនៃប្រទេសព្រោះអ្វី ?
គ្រូបង្រៀន
ភូមិវិទ្យា
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
តំបន់ដែលមានដង់ស៊ីតេប្រជាជនខ្ពស់ជាងគេ គឹរាជធានីភ្នំពេញ ៣៤៤៨ នាក់ក្នុង១គីឡូម៉ែត្រការ៉េ និងទាបជាងគេគឺតំបន់ភ្នំនិងខ្ពង់រាប ១៧នាក់ក្នុង១គីឡូម៉ែត្រការ៉េ ។
តំបន់ដង់ស៊ីតេខ្ពស់ជាងគេ៖ក្រុងភ្នំពេញ ពីព្រោះ៖
- ជាមជ្ឈមណ្ឌលនយោបាយ ( អំណាចនីតិបញ្ញត្តិ (សភា ព្រឹទ្ធសភា) , អំណាចនីតិប្រតិបត្តិ (រាជរដ្ឋាភិបាល) , អំណាចតុលាការ (តុលាការជាន់ខ្ពស់)
- ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច៖ បណ្តុំពាណិជ្ជកម្ម ហិរញ្ញវត្ថុ ធានាគារ ទីផ្សារសេរី
- ជាមជ្ឈមណ្ឌលលឧស្សាហកម្ម៖ បណ្តុំរោងចក្រ សហគ្រាស និងកម្មករ
- ជាបណ្តុំគមនាគមន៍៖ ផ្លូវគោក ផ្លូវទឹក ផ្លូវអាការ
- ជាមជ្ឈមណ្ឌលវប្បធម៌ និងទេសចរណ៍៖ ចម្រុះជាតិសាសន៍ សាសនាចម្រុះ (ព្រះពុទ្ធសាសនា ឥស្លាម គ្រឹស្តសាសនា…)
- សារៈមន្ទីរជាតិ ព្រះបរមរាជវាំង ។
តំបន់ដង់ស៊ីតេទាបជាងគេ៖ តំបន់ភ្នំ និងខ្ពង់រាប ពីព្រោះ៖
- តំបន់ភ្នំខ្ពង់រាប ប្រទេសកម្ពុជាសម្បូររោគគ្រុនចាញ់
- កង្វះផ្លូវគមនាគមន៍ សាលារៀន មន្ទីរពេទ្យ ទីផ្សារ
- កង្វះប្រព័ន្ធធារាសាស្រ្ត ក្នុងការអភិវឌ្ឍកសិកម្ម (ដំណាំស្រូវ) ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ