តើដង់ស៊ីតេប្រជាជនខ្ពស់ជាងគេ និងទាបជាងគេមាននៅតំបន់ណាខ្លះនៃប្រទេស ? ពីព្រោះអ្វី ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

តំបន់មានដង់ស៊ីតេប្រជាជនខ្ពស់ជាងគេ គឺរាជធានីភ្នំពេញ ៣៤៤៨ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េនិងទាបជាងគេ គឺតំបន់ភ្នំ និងខ្ពង់រាប១៧នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ។
តំបន់ដង់ស៊ីតេខ្ពង់ជាងគេ ៖ ក្រុងភ្នំពេញ ពីព្រោះ៖
- ជាមជ្ឍមណ្ឌលនយោបាយ
+ អំណាចនីតិបញ្ញត្តិ ( សភា ព្រឹទ្ធសភា )
+ អំណាចនីតិប្រតិបត្តិ ( រាជរដ្ឋាភិបាល )
+ អំណាចតុលាការ ( តុលាការជាន់ខ្ពស់ )
- ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចៈ បណ្តុំពាណិជ្ជកម្ម ហិរញ្ញវត្ថុ ធនាគារ ទីផ្សារសេរី
- ជាមជ្ឈមណ្ឌលឧស្សាហកម្មៈ បណ្តុំរោងចក្រ សហគ្រាស និងកម្មករ
- ជាបណ្តុំគមនាគមន៍ៈ ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស
- ជាមជ្ឈមណ្ឌលវប្បធម៌ និងទេសចរណ៍៖ ចម្រុះជាតិសាសន៍ សាសនាចម្រុះ ( ព្រះពុទ្ធសាសនា ឥស្លាម គ្រឹស្តសាសនា… )
- សារៈមន្ទីរជាតិព្រះបរមរាជវាំង ។
+ តំបន់ដង់ស៊ីតេទាបជាងគេ៖ តំបន់ភ្នំ និងខ្ពង់រាបពីព្រោះ៖
- តំបន់ភ្នំខ្ពង់រាប ប្រទេសកម្ពុជាសម្បូរមេរោគគ្រុនចាញ់
- កង្វះផ្លូវគមនាគមន៍ សាលារៀន ទីផ្សារ
- កង្វះប្រព័ន្ធធារាសាស្រ្ត ក្នុងការអភិវឌ្ឍកសិកម្ម ( ដំណាំស្រូវ ) ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ