Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើជម្ងឺបាក់ស្បាតជាជម្ងឺអ្វី ? ចូរបង្ហាញអំពីរោគសញ្ញានៃជម្ងឺនេះ ។

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ជម្ងឺបាក់ស្បាត គឺពិតជាជម្ងឺផ្លូវចិត្តដែលត្រូវបានគេសម្គាល់​តាមរយៈការលេចឡើងនូវរោគសញ្ញាផ្នែកអារម្មណ៍ ផ្លូវចិត្ត រាងកាយនិងអាកប្បកិរិយា រួមបញ្ចូលគ្នាដ៏ជាក់លាក់ ហើយមានសភាពធ្ងន់ធ្ងរ និងមានរយៈពេលវែង ។

រោគសញ្ញា ជម្ងឺបាក់ស្បាត អាចជា៖

  • មាននូវការលំបាក នៅក្នុងការទទួលទាបដំណេក
  • ជាមនុស្សមួរម៉ៅ ឆាបខឹងឬព្រួយចិត្ត
  • មានសភាពធ្លាក់ទឹកចិត្ត
  • មានបញ្ហាញៀន ( ញៀនស្រា បារី ស្រី … )
  • នឹកឃើញតែព្រឹត្តការណ៍ ដែលប៉ះទង្គិច ផ្លូវចិត្តឡើងវិញ សុបិនអាក្រក់ ការចងចាំខ្សោយឬមមាល ( ឃើញអ្វីៗតែផ្តេសផ្តាស )
  • ព្យាយាមមិនគិតពីការប៉ះទង្គិចផ្លូវចិត្តឬចេះតែគេចវេស ពីមនុស្សដែលរំឮកពួកគេពីបទពិសោធនោះ
  • មិនអាចរំឮកផ្នែកខ្លះនៃព្រឹត្តិការណ៍ប៉ះទង្គិចផ្លូវចិត្តបាន
  • មានអារម្មណ៍ស្ពឹកស្រពន់ ឬមានអារម្មណ៍កាត់ផ្តាច់ចេញពីអ្នកដទៃ ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1