Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើឆ្នាំណា ត្រូវទេពធីតាណាត្រូវចេញទៅដង្ហែរក្បាលកបិលមហាព្រហ្ម ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

មិនអាចកំណត់យកឆ្នាំណាត្រូវទេពធិតាដែលចេញទៅដង្ហែរក្បាលកបិលមហាព្រហ្មបានទេ ពីព្រោះលោកបានំណត់បានរាសីចក្រនៃថ្ងៃចូលឆ្នាំទៅវិញ ។

១. ថ្ងៃអាទិត្យ ត្រូវទេពធីតាឈ្មោះថាទុង្សាទេវី សៀតផ្កាទទឹមគ្រឿងប្រដាប់បទុមរាគភក្សាហារផ្លែឧទម្ភរអាវុធស្តាំកងចក្រឆ្វេងសង្គ័ពាហគ្រុធ ។

២. ថ្ងៃច័ន្ទ ត្រូវទេពធីតាឈ្មោះ គោរាគទេវី សៀតតផ្កាអង្គារបុស្ស គ្រឿងប្រដាប់មុក្កា ភក្សាហារប្រេងអាវុធស្តាំព្រះខ័នឆ្វេងឈើច្រតពាហនៈខ្លា ។

៣. ថ្ងៃអង្គារ ត្រូវទេពធីតាឈ្មោះ រក្សាសាទេវី សៀតផ្កាឈូក គ្រឿងប្រដាប់មោរាភក្សាហារ លោហិត អាវុធស្តាំត្រីសូល៍ ឆ្វេងធ្នូ ពហាន អស្សតរ ។

៤. ថ្ងៃពុធ ត្រូវនឹងនាងទេពធីតាឈ្មោះ មណ្ឌាទេវី សៀតផ្កាចំប៉ា គ្រឿងប្រដាប់ ពិទូរ្យ ភក្សាហារ ទឹកដោះសិប្បិ អាវុធស្តាំម្ជុល ឆ្វេងឈើច្រត ពាហនៈលា ។

៥. ថ្ងៃព្រហស្បតិ៍ ត្រូវនឹងទេពធីតាឈ្មោះ កិរិណីទេវី សៀតផ្កាបណ្ឌា គ្រឿងប្រដាប់មរកត ភក្សាហារសណ្តែក ល្ង អាវុធស្តាំកង្វេរ ឆ្វេងធ្នូ ស្នា ពាហនៈដំរី ។​

៦. ថ្ងៃសុក្រ ត្រូវនឹងទេពធីតាឈ្មោះ កិមិរាទេវី សៀតផ្កាមណ្ឌា គ្រឿងប្រដាប់ បុស្បរាគ័ម ភក្សាហារចេកណាំរ៉ា អាវុធស្តាំព្រះខ័ន ឆ្វេងពិណ ពាហនៈក្របី ។

៨. ថ្ងៃសៅរ៏ ត្រូវទេពធីតាឈ្មោះ មហាទរឬេវី សៀតផ្កាត្រចៀក គ្រឿងប្រដាប់នីលរតន៍ ភក្សាហារសាច់ទ្រាយ អាវុធស្តាំចក្រឆ្វេងត្រីសូល៍ ពាហនៈក្ងោក ។

ទំនៀមនាងទេពធីតា ចេញហែក្បាលកបិលមហាព្រហ្ម មិនដែលជិះពាហនៈជាប្រក្រតីឡើយ សុទ្ធតែជិះពាហនៈធ្វើកិរិយាផ្សេងៗបែបសៀរក៍ ( បើចង់ដឹងច្បាស់សូមពិនិត្យមើលសៀវភៅព្រះរាជពិធីទ្វារទសមាសទំព័រ១៤ ) ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1