តើចំណុចខ្លាំង និងចំណុចខ្សោយរបស់រដ្ឋបាលជលផលមានអ្វីខ្លះ ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ចំណុចខ្លាំង
- មានបច្ចេកទេស និងបច្ចេកវិជ្ជានៃការនេសាទនិងចំណេះដឹងអំពីបរិស្ថាន
- ការគ្រប់គ្រងធនធានជលផលមានភាពប្រសើរឡើងតាមរយៈការធ្វើផែនទីកំណត់ព្រំប្រទល់និងការអភិវឌ្ឍន៍ទីជម្រកសំខាន់ៗ
- ការគ្រប់គ្រងធនធានជលផលដោយមានការចូលរួមពីសហគមន៍ទទួលបានជោគជ័យប្រជាពលរដ្ឋមានឆន្ទៈក្នុងការការពារនិងអភិរក្សធនធានជលផល
- មានបទពិសោធន៍ចិញ្ចឹមត្រីទ្រង់ទ្រាយ និងនៅគ្រប់កម្រិត
- មានជំនាញក្នុងការកែច្នៃត្រីជាលក្ខណៈប្រពៃណីយ៉ាងល្អប្រសើរដោយត្រូវការថាមពលតិចតួច
- មានប្រវត្តិដ៏យូរលង់ក្នុងការធ្វើពាណិជ្ជកម្ម និងមានតម្រូវការខ្ពស់ទាំងក្នុងស្រុកនិងអន្តរជាតិចំពោះផលនេសាទ
- ការយល់ដឹង នឹងការគ្រាំទ្រពីអ្នកពាក់ព័ន្ធមាននការកើនឡើង
- មានការកើនឡើងនូវចំណេះដឹងជាមូលដ្ឋានអំពីប្រភេទ និងជម្រកសំខាន់ៗ
- មានច្បាប់លិខិតបទដ្ឋាន និងរចនាសម្ព័ន្ធគ្រប់គ្រង
ចំណុចខ្សោយ
- ការយល់ដឹងរបស់ប្រជាពលរដ្ឋមួយចំនួនអំពីសារៈសំខាន់វិស័យជលផលនៅមានកម្រិត
- ការផ្គត់ផ្គងនេសាទមានការប្រែប្រួលតាមរដូវកាល និងតាមឆ្នាំនិងមានការនេសាទហួសកម្រិតលើប្រភេទត្រីមួយចំនួន
- អភិបាលកិច្ច និងការអនុវត្តច្បាប់នៅមានកម្រិត
- ខ្វះជំនាញឯកសារណែនាំ និងស្តងដារ
- ខ្វះមូលនិធិរួមទាំងការធ្វើវិនិយោគទីលើហេដ្ឋារចនាសម្ព័ន្ធ
- ខ្វះធនធា និងចំណេះដឹងក្នុងការគាំទ្រផ្នែកវារីប្បកម្ម
- ខ្វះសម្ភារត្រួតពិនិត្យគុណភាព និងការគ្រប់គ្រងវិធីបង្កាជម្ងឺ
- ខ្វះការស្រាវជ្រាវ និងទិន្នន័យប្រកបដោយគុណភាពលើផ្នែកមួយចំនួន ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ