Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើចាប់តាំងពីសម្តេច នរោត្តម សីហនុ ទ្រង់ដាក់រាជសម្បត្តិថ្វាយព្រះបិតា ក្នុងគ.ស ១៩៥៥ មកព្រះអង្គបានប្រារព្ធអោយមានអ្វីខ្លះ ដែលជាប្រយោជន៍ដល់ប្រទេសជាតិ?

សម្តេច នរោត្តម សីហនុ ព្រះអង្គបានបង្កើតដូចជា៖

  • បង្កើតតចលនាសង្គមរាស្រ្តនិយម៖ សំរាប់ប្រមូលផ្តុំរាស្រ្តខ្មែរ គ្រប់ជាន់ថ្នាក់អោយរួបរួមគ្នាពុំប្រកាន់គណបក្សនយោបាយណាមួយឡើយ  ។ ទ្រង់ប្រទានដល់ស្រ្តីខ្មែរអោយមានសិទ្ធិស្មើនិងបុរស
  • បង្កើតអោយមាន តុលាការលរាស្រ្ត សំរាប់អោយរាស្រ្តវិនិច្ឆ័យទោសនូវនាម៉ឺនទុច្ចរិត
  • បង្កើតសមាជជាតិក្នុងរយៈពេល៦ខែម្តង ដើម្បីអោយរាស្រ្តវិនិច្ឆ័យដោះស្រាយបញ្ហាសំរាប់ជាតិដោយផ្ទាល់
  • បង្កើតចលនាយុវជនរាជសង្គមនិយមខ្មែរ ដើម្បីជាកំលាំងកបន្ថែមលើកងជីវពល នារីក្លាហានដែលមានតាំងពីគ.ស ១៩៥៣ ម្ល៉េះ
  • បង្កើតការិយាល័យទាក់ទងផ្ទាល់ និងប្រជារាស្រ្ត ដើម្បីទ្រង់ប្រទានព្រះរាជសវនាការផ្ទាល់ ទ្រង់វិនិច្ឆ័យរឿងហេតុតាមគតិយុត្តិធម៌ អោយដល់កូនចៅព្រះអង្គ ។

វាយតម្លៃ ផ្តល់មតិយោបល់ ដើម្បីយើងខ្ញុំធ្វើការកែលម្អ។

សូម ចុះឈ្មោះ ដើម្បីផ្តល់មតិយោបល់
ចុះឈ្មោះ: 0