តើចម្លាក់បុរាណខ្មែរមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ? ចូររៀបរាប់ ។
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
ចម្លាក់បុរាណខ្មែរមានបីប្រភេទគឺ ចម្លាក់លិប ឬចម្លាក់រាក់ ចម្លាក់លៀន ឬចម្លាក់ជ្រៅ និងចម្លាក់លោត ឬចម្លាក់រាក់ ចម្លាក់ដាច់ពីជញ្ជាំង ( ក្លាយទៅជារូបបដិមា ឬសត្វ ) ។
- ចម្លាក់លិបៈ ជាក្បាច់ដែលគេឆ្លាក់នៅលើផ្ទាំងថ្មលូកចូលទៅក្នុងផ្ទៃថ្ម មើលទៅមិនសូវឃើញផុសចេញខ្លាំងពីផ្ទៃថ្មទេ
- ចម្លាក់លៀនៈ ជាក្បាច់ដែលគេឆ្លាក់លៀនចេញខ្ពស់ពីផ្ទៃថ្ម ព្រោះគេដាច់សាច់ថ្មឲ្យជ្រៅ មើលទៅរូបចម្លាក់ដូចផុសចេញពីផ្ទៃថ្ម
- ចម្លាក់លោតៈ គឺគេឆ្លាក់រូបសត្វ ឬរូបមនុស្សពុំមែននៅលើជញ្ជាំងទេ តែគេឆ្លាក់ដាច់ពីជញ្ជាំងប៉ុន្តែផ្អែកជាប់នឹងជញ្ជាំងដោយទម្រ ព្រោះខ្លាចរលំ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ