Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើចម្បាំងជើងទឹកបុរាណដូចម្តេច ?

គ្រូបង្រៀន
Earth
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដី សំណួរ ចម្លើយ

កាលពីសម័យបុរាណ ក្នុងការធ្វើសឹកសង្រ្គាម គេប្រើអាវុធច្រើនយ៉ាងសំរាប់តតាំងនឹងសត្រូវមាន ៖ ដាវ លំពែង កាំបិត ដំបង ។ នៅអាណាចក្រខ្មែរសម័យអង្គរ បុព្វបុរសខ្មែរបានបង្ហាញពីកម្លាំងទ័ពដង្ហែជាក្បួនចេញទៅធ្វើសឹកសង្រ្គាមប្រយុទ្ធនឹងសត្រូវ ដៃកាន់ដាវ លំពែងប្រាសាទអង្គរវត្ត ។ចំពោះចម្បាំងជើងទឹក គេប្រើទូកជាមធ្យោបាយធ្វើដំណើរ ។ ដើម្បីរំលឹកដល់ជ័យជំនះលើសត្រូវតាមផ្លូវទឹក រៀងរាល់ឆ្នាំប្រជាជនខ្មែរបានប្រារព្ធធ្វើពិធីប្រណាំងទូក ង នៅក្រុងភ្នំពេញ និងតាមបារាយការណ៍នៅខេត្តសៀមរាប ។ ចំណែកសង្រ្គាមនៅអឺរ៉ុប ពេលកប៉ាល់ចម្បាំងគូភាគីមកទល់មុនគ្នា គេប្រើកាំភ្លើងធំ និងឧបរកណ៍បុកទំលាយធ្វើឱ្យភាគីមា្ខងទៀតទទួលបរាជ័យ ។ មុនពេលគេមិនទាន់រកឃើញ កាំភ្លើងស្វាយប្រវត្តិ គេកែច្នៃធ្វើយ៉ាងណាឱ្យកប៉ាល់ងាយទទួលយកជ័យ ក្នុងពេលរង្វាយដណ្តើម ។ ប៉ុន្តែពេលគេរកឃើញអាវុធទំនើបៗ មិនចាំបាច់ ឱ្យកប៉ាល់ រឺនាវាចូលដល់ទីតាំងសត្រូវទៀតឡើយ ។ គេបាញ់កាំភ្លើងទៅរកទីតាំងសត្រូវពីចម្ងាយ ចំពោះកូនទូកតូចៗសំរាប់ដឹកជញ្ជូនកងទ័ព ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1