Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើគ្រឿងញៀនវាបណ្តាលឲ្យមានការផ្លាស់ប្តូរនៃដំណើរការនៃរាងកាយ និងផ្លូវចិត្តយ៉ាងដូចម្តេច ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

គ្រឿងញៀន ជាសារធាតុទាំងឡាយណាដែលបានចូលទៅក្នុងរាងកាយមនុស្សហើយធ្វើឲ្យមានការផ្លាស់ប្តូរមុខងារ ដំណើរការនៃរាងកាយ ។

ការពុល​ឬស្រវឹងគ្រឿងញៀនបានបង្ហាញឲ្យឃើញពីការផ្លាស់ប្តូរនៃរាងកាយ និងផ្លូវចិត្តដូចខាងក្រោម៖

ក. ផ្នែករាងកាយ

  • បំផ្លាញសរសៃឈាមតូចៗនៅក្នុងខួសក្បាល និងបេះដូង
  • មានជម្ងឺបេះដូង
  • ជំងឺរលាក និងស្ទះសរសៃឈាម
  • ជីពចរដើរញាប់តែមិនទៀងទាត់ កម្តៅក្នុងខ្លួនកើនឡើង និងបែកញើស
  • ស្ងួតមាត់ និងសង្កៀតធ្មេញ
  • ប្រសី្រភ្នែករីក កើតបូសភ្នែក
  • ចុះស្គមជាខ្លាំង
  • មានការកន្រ្តាក់សាច់ដុំ
  • ដង្កូវស៊ីធ្មេញ និងពុកធ្មេញ
  • រសាប់រសល់ ពិបាកអង្គុយស្ងៀម ប្រកាច់ ធ្វើទុក្ខនិងស្លាប់ ។

ខ. ផ្លូវចិត្ត

  • ច្របូកច្របលក្នុងចិត្ត គិតផ្តេសផ្តាស់
  • បែកអារម្មណ៍ ឆាប់ភ័យស្លន់ស្លោគិតអ្វីមិនទាន់
  • វង្វេងវង្វាន់ ចេះសង្ស័យអ្នកដទៃ
  • អារម្មណ៍អណ្តែតអណ្តូង
  • ឆាប់ខឹង មួម៉ៅ ច្រឡោត
  • បាត់បង់ការស្រេចឃ្លាន ។
Share