តើគ្រូបង្រៀនត្រូវមានភារកិច្ចមានសំខាន់ៗប៉ុន្មានយ៉ាង? ចូររៀបរាប់។
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

គ្រូបង្រៀនត្រូវមានភារកិច្ចមានសំខាន់ៗ ២យ៉ាង៖
ភារកិច្ចបង្រៀន
- បង្រៀនឲ្យមានចំណេះដឹង៖ ចំណេះដឹងលើមុខវិជ្ជាឯកទេស ចំណេះដឹងវប្បធម៌ទូទៅផ្សេងៗ។
- បង្រៀនឲ្យមានចំណេះធ្វើ៖ ចំណេះដឹង លើការអនុវត្ត ឬបទពិសោធន៍ពិតជាក់ស្ដែង ដើម្បីយកធ្វើជាមុខរបរជំនាញទៅថ្ងៃអនាគត (ចំណេះរូបី)។
ភារកិច្ចអប់រំ
- អប់រំឲ្យមានសីលធម៌ល្អ៖ អប់រំឲ្យចេះគួរសម ប្រើឥរិយាបថល្អ ហាត់ពត់អត្តចរិតឲ្យមាន សីលធម៌ សុភាពរាបសារ ប្រកបដោយគុណធម៌ សច្ចធម៌ និងមនុស្សធម៌នៅក្នុងខ្លួន។
- អប់រំឲ្យចេះរស់នៅជាមួយគ្នា៖ អប់រំមនុស្សឲ្យចេះសម្របខ្លួន ចេះយោគយល់អធ្យាស្រ័យ មិនរើសអើង មិនប្រកាន់ពូជសាសន៍ វណ្ណៈ និន្នាការនយោបាយ ពណ៌សម្បុរសាសនា នានា។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ