Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើគំរូរបស់លោកកូពែនិក និងគំរូរបស់លោកតូលេមីអំពីសកលខុសគ្នាដូចម្តេច ?

គ្រូបង្រៀន
Earth
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដី សំណួរ ចម្លើយ

គំរូរបស់លោកកូពែនិក និងគំរូរបស់លោកតូលេមីអំពីសកលខុសគ្នាដូចតទៅ ៖

គំរូរបស់លោកតូលេមី៖​

  • ផែនដីស្ថិតនៅចំណ្តាលប្រព័ន្ធមួយដែលមានភព និងតារាជាច្រើន ។
  • ភពធ្វើដំណើរនៅលើគន្លងរង្វង់ពីតូចទៅធំបន្តបន្ទាប់គ្នា ។
  • ចលនារបស់ភពឆ្លងកាត់មេឃ ពីកើតទៅលិចគឺបណ្តាលមកពីរង្វិលនៃរង្វង់ដ៏ធំមួយ មានលក្ខណៈដូចគ្នានឹងខ្ទង់កង់រទេះដែលកំពុងងវិល ។
  • ចលនាដើរថយក្រោយកើតឡើងចំពោះភពណាដែលមានគន្លងតូចឲ្យធ្វើចលនាក្នុងទិសដៅបញ្រ្ចាស ​។

គំរូរបស់លោកកូពែនិក ៖

  • ព្រះអាទិត្យនៅចំកណ្តាល ហើយផែនដីនិងភពផ្សេងៗ ទៀតវិលជុំវិញព្រះអាទិត្យ ។
  • ចលនាដើរថយក្រោយកើតមានចំពោះភពមួយដែលមានគន្លងតូចដើរកាត់ពីមុខភពមួយទៀតដែលមានគន្លងធំជាង ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1