តើគេអាចរៀបចំឋានានុក្រមខេត្តក្រុងនៅកម្ពុជាជាប៉ុន្មានប្រភេទ? អ្វីខ្លះ?
គ្រូបង្រៀន
ភូមិវិទ្យា
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
គេរៀបចំឋានានុក្រមខេត្តក្រុងនៅកម្ពុជា ៧ប្រភេទដាច់ដោយឡែកពីគ្នាមានដូចជា៖
- ខេត្ត. ក្រុងប្រភេទទី១៖ ខេត្តក្រុងទាំងឡាយណាដែលមានសេដ្ឋកិច្ចរឹងមាំ និងមានចំនួនប្រជាជនច្រើនជាងគេមានដូចជា៖ កំពងចាម ក្រុងភ្នុំពេញ ព្រោះមានសេដ្ឋកិច្ចរឹងមាំ ជាមជ្ឈមណ្ឌលទាក់ទាញខ្ពស់ខាងសេដ្ឋកិច្ច (វិនិយោគទុនជាតិ និងអន្តរជាតិ)
- ខេត្តរឹងមាំ៖ ខេត្តទាំងឡាយណាដែលមានសេដ្ឋកិច្ចរីកលូតលាស់ខ្លាំងក្លា និងមានប្រជាជនច្រើនមានដូចជា៖ខេត្តកំពងចាម កណ្តាល និងបាត់ដំបង ព្រោះមានឧស្សាហកម្មធុនតូចនិងមានសិប្បកម្មមានចំនួនច្រើន ទិន្នផលកសិកម្ម និងផលិតកម្មមានចំនួនច្រើនបង្គួរ
- ខេត្តក្រុងផ្សារភ្ជាប់និងវិស័យទេសចរណ៍៖ ខេត្តទាំងឡាយណាដែលមានតំបន់ទេសចរណ៍ច្រើន ហើយអាចទាក់ទាញភ្ញៀវទេសចរណ៍ចូលទស្សនា បានច្រើនមានដូចជា ៖ ខេត្តសៀមរាប ក្រុងភ្នំពេញ ខេត្តព្រះសីហនុ និងកណ្តាល
- ខេត្តក្រុងផ្សារភ្ជាប់និងសកម្មភាពកំពង់ផែ៖ ខេត្តទាំងឡាយណាដែលស្ថិតនៅជាប់និងផ្លូវទឺកហើយឆ្លងកាត់ដើម្បីដឹកអ្នកដំណើតនិងទំនិញចេញចូលបាន ។ ខេត្តទាំងនោះមានដូចជា៖ ខេត្តព្រះសីហនុ កោះកុង រាជធានីភ្នំពេញ កំពង់ចាម សៀមរាប កំពងឆ្នំាង ក្រចេះ ស្ទឹងត្រែង …។
- ខេត្តផ្សារភ្ជាប់និងព្រំដែន៖ ខេត្តទាំងឡាយណាដែលមានព្រំប្រទល់ជាប់និងប្រទេជិតខាង ហើយអាចនាំទំនិញចេញចូលបានព្រោះប្រទេសជិតខាងមានដូចជា៖ ច្រកចាំយាម (កោះកុង ) ច្រកផ្សារព្រំ (ប៉ៃលិន) ច្រកប៉ោយប៉ែត (បន្ទាយមានជ័យ) ច្រកបាវិត (ស្វាយរៀង) ច្រកភ្នំដិន (តាកែវ) ច្រកជ្រៃធំ និងក្អមសំណ (កណ្តាល) និងច្រកព្រំដែនដទៃទៀតមានដូចជា៖ ច្រកសំពៅលូន (បាត់ដំបង) ច្រកដាក់ដាំ (មណ្ឌលគិរី) ច្រកអូយដាវ (រតនគិរី)ច្រកត្រពាំងថ្លុង (កំពង់ចាម) … ។
- ខេត្តដែលមានកម្លាំងសេដ្ឋកិច្ចខ្សោយ៖ ជាខេត្តដែលមានសកម្មភាពឧស្សាហកម្ម និងពាណិជ្ជកម្មនៅទុនខ្សោយមានដូចជា៖ តាកែវ ព្រៃវែង កំពង់ឆ្នាំង កំពត់ និងកំពងធំ
- ខេត្តដាច់ស្រយោល៖ ខេត្តទាំងឡាយណាដែលស្ថិតនៅឆ្ងាយពីរាជធានី ជាប់និងព្រំដែនប្រទេសជិតខាង ឆ្ងាយពីផ្លូវពាណិជ្ជកម្មពីហេដ្ឋារចនាសម្ព័ន្ធទំនើបៗពិសេសមានប្រជាជនរស់នៅតិច និងមានសកម្មភាពសេដ្ឋកិច្ចខ្សោយ មានដូចជាៈ ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងក្រចេះ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ