តើគេរៀបចំឋានានុក្រមខេត្តក្រុងនៅកម្ពុជាជាប៉ុន្មានប្រភេទ? អ្វីខ្លះ?
គ្រូបង្រៀន
ភូមិវិទ្យា
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
គេរៀបចំឋានានុក្រមខេត្តក្រុងនៅកម្ពុជា ៧ប្រភេទដាច់ដោយឡែកពីគ្នាមានដូចជា៖
- ខេត្ត ក្រុងប្រភេទទី១៖ ខេត្តក្រុងទាំងឡាយណាដែលមានសេដ្ឋកិច្ចរឹងមាំ និងមានចំនួនប្រជាជនច្រើនជាងគេមានដូចជាៈ កំពង់ចាម ក្រុងភ្នំពេញ ព្រោះមានសេដ្ឋកិច្ចរឹងមាំ ជាមជ្ឈមណ្ឌលទាក់ទាញខ្ពស់ខាងសេដ្ឋកិច្ច (វិនិយោគទុនជាតិ និងអន្តរជាតិ)
- ខេត្តរឹងមាំ៖ ខេត្តទាំងឡាយណាដែលមានសេដ្ឋកិច្ចរីកលូតលាស់ខ្លាំងក្លា និងមានប្រជាជនច្រើនដូចជាៈ ខេត្តកំពង់ចាម កណ្តាល និងបាត់ដំបង ព្រោះមានឧស្សាហកម្មធុនតូចនិងមានសិប្បកម្មមានចំនួនច្រើន ទិន្នផលកសិកម្ម និងផលិតកម្មមានចំនួនច្រើនបង្គួរ
- ខេត្តក្រុងផ្សារភ្ជាប់នឹងវិស័យទេសចរណ៍ៈ ខេត្តទាំងឡាយណាដែលមានតំបន់ទេសចរណ៍ច្រើនហើយអាចទាក់ទាញភ្ញៀវចូលមកទស្សនា បានច្រើនមានដូចជាៈ ខេត្តសៀមរាប ក្រុង ភ្នំពេញ ខេត្តព្រះសីហនុ និងកណ្តាល
- ខេត្តក្រុងផ្សារភ្ជាប់នឹងសកម្មភាពកំពង់ផែ៖ ខេត្តទាំងឡាយណាដែលស្ថិតនៅជាប់និងផ្លូវទឹងហើយអាឆ្លងកាត់ដើម្បីដឹកអ្នកដំណើរនិងទំនិញចេញចូលបាន ។ ខេត្តទាំងនោះមានដូចជា ខេត្តព្រះសីហនុ កោះកុង រាជធានីភ្នំពេញ កំពង់ចាម សៀមរាប កំពង់ឆ្នាំង ក្រចេះ ស្ទឹងត្រែង…
- ខេត្តផ្សារភ្ជាប់និងសេដ្ឋកិច្ចព្រំដែន៖ ខេត្តទាំងឡាយណាដែលមានព្រំប្រទល់ជាប់និងប្រទេសជិតខាង ហើយអាចនាំទំនិញចេញចូលបានព្រោះប្រទេសជិតខាងមានដូចជា៖ ច្រកចាំយាម (កោះកុង) ,ច្រកផ្សារព្រំ (ប៉ៃលិន), ច្រកប៉ោយប៉ែត (បន្ទាយមានជ័យ) , ច្រកបាវិត (ស្វាយរៀង) ,ច្រកភ្នំដិន( តាកែវ) ,ច្រកជ្រៃ ធំនិងក្អមសំណ (កណ្តាល) និងច្រកព្រំដែនដទៃទៀត មានដូចជាៈ ច្រកសំពៅលូន (បាត់ដំបង) , ច្រកដាក់ដាំ (មណ្ឌលគិរី) , ច្រកអូយដាវ (រតនគិរី) ,ច្រកត្រពាំងថ្លុង កំពង់ចាម) …
- ខេត្តដែលមានកម្លាំងសេដ្ឋកិច្ចខ្សោយៈ ជាខេត្តដែលមានសកម្មភាពឧស្សាហកម្ម និងពាណិជ្ជកម្មនៅទុនខ្សោយមានដូចជាៈ ខេត្តតាកែវ ,ព្រៃវែង,កំពង់ឆ្នាំង , កំពត់ , និងកំពង់ធំ ។
- ខេត្តដាច់ស្រយោលៈ ខេត្តទាំងឡាយណាដែលស្ថិតនៅឆ្ងាយពីរាជធានី ជាប់និងព្រំដែនប្រទេសជិតខាង ឆ្ងាយពីផ្លូវពាណិជ្ជកម្មពីហេដ្ឋារចនាសម្ព័ន្ធទំនើបៗពិសេសមានប្រជាជនរស់នៅតិច និងមានសកម្មភាពសេដ្ឋកិច្ចខ្សោយ មានដូចជាព្រះវិហារ ស្ទឹងត្រែង រតនគិររី មណ្ឌលគិរី និងក្រចេះ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ