Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើគេធ្វើចំនាត់ថ្នាក់អាកាសធាតុដូចម្តេច ?

គ្រូបង្រៀន
លោកគ្រូ អ៊ី
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដី សំណួរ ចម្លើយ

អាកាសធាតុមាន ៥ជាចម្បង ។ អាកាសធាតុត្រូពិចសំបូរភ្លៀងគ្មានរដូវរងា សន្សើម និងភ្លៀងច្រើន សំបូរព្រៃ និងវាលស្មៅ ។ អាកាសធាតុនៅតំបន់ក្តៅស្ងួត នៅវាលលំហ រាប់បញ្ចូលទាំងតំបន់វាលស្តិប នៅខ្ពង់រាបអាស៊ីផង ។ អាកាសធាតុនៅតំបន់មេឌីទែរ៉ានេ មានរដូវ២ច្បាស់លាស់គឺរដូវរងា (សិសិររដូវ) និងរដូវក្តៅ អាកាសធាតុត្រជាក់និងធ្លាក់សន្សើម នៅពេលឃ្លាតកាន់តែឆ្ងាយទៅភាគខាងជើង ។ តំបន់អាកាសធាតុត្រជាក់ លាតសន្ធឹងឆ្លងកាត់វាលទុនត្រា វាលទឹកកកអាកទិច និងទៅតំបន់ទឹកកកដទៃទៀត ។ បំលាស់ប្តូរអាកាសធាតុជាហេតុនាំមកនូវជំងឺផ្កាសាយ រលាយតាមផ្លូវដង្ហើមយ៉ាងធ្ងន់ ។ ជំងឺប្រភេទនេះឆ្លងគ្នាយ៉ាងលឿនចំពោះប្រទេសនៅតំបន់ក្តៅ ។ ចំណែកមនុស្សនៅតំបន់ត្រជាក់វិញភាគច្រើនមានជំងឹសន្លាក់ឆ្អឹង និងជំងឺសួត ។ តំបន់តាមមាត់សមុទ្រខ្យល់បរិសុទ្ធ សំបូរជាតិអ៊ីយ៉ូត និងអំបិលជួយគេអោយចៀសផុតពីជំងឺក្អកឈឺទ្រូង ផប់ដង្ហើមនិងក្តៅ ។ នៅតំបន់ភ្នំសំបូរខ្យល់បរិសុទ្ធល្អសំខាន់សំរាប់ការខ្វះគ្រាប់ឈាមក្រហម ក្នុងទេហាណូ និងធ្វើអោយគេឆាប់ជាសះស្បើយពីជំងឺតម្កាត់ផ្សេងៗ ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1