Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើគេដឹងផែនដីមានរាងមូលនៅពេលណា ?

គ្រូបង្រៀន
Earth
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដី សំណួរ ចម្លើយ

នៅថ្ងៃទី ២០ ខែកញ្ញា ១៥១៩ មានសំពៅ៥ គ្រឿងនិងមនុស្ស ២៣៧នាក់បានធ្វើដំណើរចេញពីតំបន់សាន់លូការ នៃប្រទេសអេស្ប៉ាញក្រោមការដឹកនាំពីអ្នកស្រាវជ្រាវម្នាក់ជនជាតិ ប៉ទុយហ្គាល ឈ្មោះហ្វែឌីណង់ម៉ាសេឡង់ ។ ពួកគេប្តូរពីការធ្វើដំណើរទៅទិសខាងលិច របស់លោកគ្រិស្តុបកូឡំដោយធ្វើដំណើរទៅមុខរហូតដល់ទ្វីបអាមេរិចភាគខាងត្បូងចូលតាមច្រកទ្វារមួយ បន្ទាប់មកឆ្លងកាត់មហាសមុទ្រប៉ាស៊ីភិច ។ ពួកគេបានបូជាជីវិត និងសម្បត្តិទ្រព្យយ៉ាងសម្បើមបន្ទាប់មកលោកម៉ាសេឡេង់បានចូលចតលើកោះនៃប្រទេសភីលីពីន ។ នៅទីនោះមានការប្រយុទ្ធគ្នាជាមួយនិងជនម្ចាស់ស្រុកកបណ្តាលអោយនាវិកជាច្រើនបានបាត់បង់ជីវិតប៉ុន្តែក្នុងដំណើរបន្តមកទៀតនៅឆ្នាំ ១៥២២មានមនុស្ស ១៨ នាក់បានត្រឡប់មកស្រុកកំនើតវិញរួមទាំងលោកអង់តូនីញ៉ូពិហ្គាហ្វេតា ជនជាតិអ៊ីតាលីម្នាក់ផងដែរ ដែលគាត់បានសរសេរក្នុងកំណត់ហេតុរបស់គាត់ថា “ដំណើរជុំវិញពិភពលោកលើកទី១” ក្នុងការធ្វើដំណើរនេះ បានបញ្ជាក់ថាផែនដីមានរាងមូល ។

Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1