Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើគេចែកប្រព័ន្ធផលិតកម្មស្រូវជាប៉ុន្មាន? អ្វីខ្លះ? ចូររៀបរាប់។

គ្រូបង្រៀន
ភូមិវិទ្យា
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ភូមិវិទ្យា សំណួរ-ចម្លើយ ថ្នាក់ទី៧,៨,៩,១០,១១,១២

គេចែកប្រព័ន្ធផលិតកម្មស្រូវជា៣គឺ៖

  • ស្រូវវស្សា៖ ត្រូវបានគេដាំនៅទូទាំងប្រទេសចាប់ពីខែ ឧសភា ដល់តុលា។ ហើយខេត្តដែលផ្តល់ស្រូវបានច្រើនជាងគេគឺព្រៃវែង តាកែវ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ កំពង់ចាម កំពង់ឆ្នាំង និងស្វាយរៀង ។ រីឯខេត្តដែលផលិតស្រូវមិនគ្រប់គ្រាន់និងតម្រូវការមាន៖ កោះកុង ខេត្តព្រះសីហនុ ប៉ៃលិន និងកែប។
  • ស្រូវប្រាំង៖ ធ្វើនៅតំបន់ក្បែរមាត់បឹង ទន្លេ ស្ទឹង ព្រែក ដោយវិធីស្ទូង និងបាចទឹកបញ្ចូល​នៅរដូវទឹកស្រក។ ខេត្តដែលធ្វើស្រូវប្រាំងសំខាន់ៗមានៈ ខេត្តព្រៃវែង តាកែវ កណ្តាល កំពង់ចាម និងកំពង់ឆ្នាំង។
  • ស្រូវឡើងទឹក៖ ជាប្រភេទស្រូវធ្ងន់ដែលមានរយៈពេលដាំដុះពី ៨ ទៅ៩ ទើបអាចប្រមូលផលបាន។ ស្រូវឡើងទឹកអាចធន់និងកម្ពស់ទឹក ពី២ m ទៅ ៥ m។ តំបន់ស្រូវឡើងទឹកសំខាន់ៗស្ថិតនៅជំវិញបឹងទន្លេសាប និងកំហូងនានាតាមបណ្តោយទន្លេមេគង្ក ក្នុងខេត្តកំពង់ចាម ព្រៃវែង និងតាកែវ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1