តើគេការពារអគ្គិសនីក្នុងបរិយាកាសដូចម្តេច ?
គ្រូបង្រៀន
Earth
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ផ្ទះរឺអគារធំៗគេសង់ឡើង ដោយបន្តវត្ថុចំលងចរន្តអគ្គិសនីចាប់ពីកំពូលអាគាររហូតដល់ក្នុងដី ។ នៅពេលមានព្យុះខ្យល់ដែលផ្ទុកពេញទៅដោយបន្ទុកអគ្គិសនីផ្ទុយគ្នា បានទាញគ្នាចូលបង្កើតបានជាពន្លឺផ្លេកៗឡើង ពន្លឺនេះយើងហៅថា “ផ្តេកបន្ទោរ” ពេលខ្លះមានសំលេងខ្លាំងខ្ទ័រឡើងជាមួយផង ។ វត្ថុចំលងចរន្តអគ្គិសនីដែលគេដាក់នៅកំពូលអគារនេះអាចទាក់ទាញបញ្ជូនចរន្តចូលទៅក្នុងដី ដើម្បីធានាសុវត្ថិភាពអគារនិងចៀសផុតពីការបំផ្លាញ ដោយចរន្តអគ្គិសនីក្នុងបរិកាស ។ វត្ថុចំលងចរន្តនេះបានប្រឌិតឡើងដោយជនជាតិ អាមេរិកម្នាក់ ឈ្មោះ បិនចាមិនហ្រ្វង់គ្លឺន នៅឆ្នាំ១៧៥២ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ