តើគុណភាពនៃការអប់រំពឹងផ្អែកលើកត្តាសំខាន់ៗអ្វីខ្លះ? ចូរលើកយកកត្តាសំខាន់ៗទាំងនោះដោយមានឧទាហរណ៍មកបញ្ជាក់ផង។
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់
គុណភាពនៃការអប់រំពឹងផ្អែកលើកត្តាសំខាន់ៗបីយ៉ាងរួមមាន៖
- គុណភាពសាស្រ្តាចារ្យ៖ ត្រូវមានចំណេះដឹង ផ្នែកបច្ចេកទេស ផ្នែកគរុកោសល្យ ផ្នែកបច្ចេកទេស ទាក់ទងនឹងការអប់រំផ្នែកភាសាបរទេសណាមួយ មានមនសិការវិជ្ជាជីវៈ និងមានបុគ្គលិកលក្ខណៈល្អ។
- គុណភាពកម្មវិធីសិក្ស៖ ត្រូវធ្វើការវិភាគទៅលើភាពទូទៅដោយផ្ដោតទៅលើទីតាំង បរិយាកាសនៅជុំវិញចំនួនសិស្សនិន្នាការសិស្ស និងប្រតិកម្មនានាព្រមទាំងត្រូវធ្វើការវិភាគទៅលើ តម្រូវការដោយផ្ដោតទៅលើ ការធ្វើសម្ភាសជាមួយសិស្ស មាតាបិតា ឬអាណាព្យាបាលសិស្ស សហគមន៍ អាជ្ញាធរមានសមត្ថកិច្ច និងការបំពេញនូវតារាងសំណួរព្រមទាំងធ្វើការសិក្សាប្រៀបធៀប នូវកម្មវិធីសិក្សារបស់ បណ្ដាប្រទេសក្នុងតំបន់ និងក្នុងសាកលលោក។
- គុណភាពសម្ភារៈរូបវ័ន្ដ៖ គុណភាពសៀវភៅសិក្សាគោល ដោយបន្ដកែលម្អ និងធ្វើទំនើបកម្មសៀវភៅសិក្សាព្រមទាំងបន្ដពង្រឹង គុណភាពមជ្ឈមណ្ឌលឯកសារបណ្ណាល័យ សម្ភារៈឧបទ្ទេស ឧបករណ៍នានា និងសម្ភារៈបច្ចេកវិជ្ជា សម្រាប់បម្រើឲ្យការងារអប់រំ ការងារស្រាវជ្រាវពិសោធន៍។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ