Khmerrean.com

Tel: 093 561625

Working: 8.00 AM - 5.00 PM

តើខ្យល់រដូវកើតឡើងដូចម្តេច ?

គ្រូបង្រៀន
លោកគ្រូ អ៊ី
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
ផែនដី សំណួរ ចម្លើយ

ខ្យល់រដូវជាខ្យល់ផ្លាស់ប្តូរទិសដៅដូចជាខ្យល់ជំនោរ និងខ្យល់មូសុងដែរ ។ ខ្យល់មូសុងជាខ្យល់ជំនោរមួយយ៉ាងធំ ដែលបក់មកពីតំបន់ចន្លោះទ្វីប និងមហាសមុទ្រហើយនាំអោយកើតជារដូវមកជាមួយផង ។ នៅតំបន់មហាសមុទ្រឥណ្ឌាខ្យល់មូសុងបក់មកពីទិសឦសាន គឺពីតំបន់ទ្វីបទៅមហាសមុទ្រជាមូសុងទ្វីបមានរដូវរងា ។ ខ្យល់ដែលបក់ពីទិសនិរតីពីសមុទ្រនៅកាន់ដីទ្វីបជាងមូសុងសមុទ្រ មានរដូវក្តៅ ។ ដូចនេះលទ្ធផលនៃបំលាស់ប្តូរទទួលបានគឺ រដូវប្រាំងនិងរដូវវស្សា ។ ខ្យល់អចិន្ត្រៃយ៍ រឺខ្យល់មិនផ្លាស់ប្តូរ គឺខ្យល់ដែលបក់តាមទិសដៅតែមួយពេញមួយឆ្នាំ ។ ខ្យល់នោះបក់មកពីខ្សែត្រូពិចខាងជើងនិងត្រូពិចខាងត្បូងឆ្ពោះទៅកាន់ខ្សែអេក្វាទ័រដូចគ្នា ។ ប្រភេទខ្យល់ទាំងពីរនេះហើយដែលជួយនាវិកជនជាតិអឺរ៉ុបអោយបានមកដល់អាមេរិកកណ្តលរួមទាំងលោកគ្រិស្តុបកូឡុំនៅរដូវក្តៅក្នុងឆ្នាំ ១៤៩២ ។ ខ្យល់នេះមានសារសំខាន់ណាស់សំរាប់ពួកនាវិកដើរក្នុងលំហរសមុទ្រ ដែលអាចអោយគេដឹងពីទិសដៅ និងល្បឿនរបស់វាយ៉ាងច្បាស់ ។

ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1