ក្លរ៉ូអ៊ីត គឺជាស្រទាប់កណ្តាលនៃគ្រាប់ភ្នែក។ ស្រទាប់ក្លរ៉ូអ៊ីតមានលក្ខណៈស្តើងមានពណ៌ត្នោតចាស់ និងសម្បូរដោយសរសៃឈាម។ ស្រទាប់ក្លរ៉ូអ៊ីតមាននាទីដឹកនាំសារធាតុចិញ្ចឹម និងអុកស៊ីសែនទៅផ្គត់ផ្គង់ឲ្យទៅស្រទាប់រេទីននិងរក្សាលំនឹងសីតុណ្ហភាពនៅក្នុងភ្នែក។ វាក៏មាននាទីការពារការជះត្រលប់មកវិញនៃពន្លឺផងដែរ។