តើក្រុមប្រឹក្សានិងឃុំសង្កាត់មានតួនាទីភារកិច្ចអ្វីខ្លះ ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ក្រុមប្រឹក្សាឃុំសង្កាត់មានតួនាទីភារកិច្ចដូចជាៈ
មុខងារផ្ទាល់ៈ
- ជាអ្នកតំណាង ឲ្យប្រជាជននៅមូលដ្ឋាន
- ជំរុញយ៉ាងសកម្មនូវកិច្ច អភិវឌ្ឍន៍ឃុំ សង្កាត់ និងសុខមាលភាព
- ប្រើប្រាស់ឲ្យបានត្រឹមត្រូវនូវធនធានទាំងអស់ដើម្បីបម្រើឲ្យសេចក្តីត្រូវ ការរបស់ឃុំសង្កាត់និងប្រជាជន
ភារកិច្ចបម្រើឲ្យកិច្ចការនៅមូលដ្ឋាន៖
- គ្រប់គ្រងសេវាសាធារណៈដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជននៅក្នុងមូលដ្ឋានឲ្យបានត្រឹមត្រូវ
- លើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជនមូលដ្ឋាន
- ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច និងសំរបសម្រួលកិច្ចសហប្រតិបត្តិការល្អជាមួយអង្គការសង្គមស៊ីវិលផ្សេងៗ
- ការពារថែរក្សាបរិស្ថាន និងធនធានធម្មជាតិ
- ជួយដោះស្រាយរាល់បាតុភូតនានា ដែលជាទំនាស់កើតមានឡើងក្នុងចំណោមប្រជាជន
- រក្សាសន្តិសុខពសណ្តាប់ធ្នាប់ដែលត្រូវធ្វើឡើងតាមរូបភាពអលហិង្សា
មុខងារជាភ្នាក់ងាររដ្ឋ
- ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវអនុវត្តតាមច្បាប់លិខិតបទដ្ឋាននានា
- ក្នុងមុខងារជាភ្នាក់ងាររដ្ឋក្រុមប្រឹក្សាឃុំ សង្កាត់អាចទទួលប្រតិភូកម្ម អំណាចពីក្រសួងស្ថាប័ននានាដើម្បីអនុវត្តន៍ការងារ ក្នុងនាមជារដ្ឋ ។ ម្យ៉ាងទៀតក្នុងមុខងារជាភ្នាក់ងាររដ្ឋ ក្រុមប្រឹក្សាឃុំសង្កាត់មិនអាចផ្ទេរប្រតិភូកម្មអំណាចទៅឲ្យ មេឃុំចៅសង្កាត់បានឡើយ ។
- ក្រុមប្រឹក្សាឃុំ សង្កាត់មានអំណាចសម្រេចលើបញ្ហាដូចខាងក្រោម ៖
+ អនុម័តលើគំរោងថវិកា ឃុំ សង្កាត់
+ អនុម័តលើគំរោងផែនការថវិកា ឃុំ សង្កាត់
+ កំណត់តម្លៃសារពើពន្ធមូលដ្ឋាន មិនមែនសារពើពន្ធមូលដ្ឋាន និងកំរៃសេវាផ្សេងៗ
+ កិច្ចការផ្សេងៗទៀត ដែលកំណត់ដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ