តើក្រសួងសាធារណការនិងដឹកជញ្ជូនមានសមត្ថកិច្ចក្នុងការរៀបចំបទប្បញ្ញត្តិបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់អ្វីខ្លះ ឲ្យស្របនឹងបទប្បញ្ញត្តិបច្ចេកទេសអន្តរជាតិ ដើម្បីការសាងសង់ហេដ្ឋារចនាសម្ព័ន្ឌផ្លូវថ្នល់ ?
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ដើម្បីសាងសង់ហេដ្ឋរចនាសម្ព័ន្ធផ្លូវថ្នល់ ក្រសួងសាធារណការនិងដឹកជញ្ជូនមានសមត្ថកិច្ចក្នុងការរៀបចំបទប្បញ្ញត្តិ បច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឲ្យស្របនឹងបទប្បញ្ញត្តិបច្ចេកទេសអន្តរជាតិដូចជាៈ
- បទប្បញ្ញត្តិបច្ចេកទេសបរិក្ខារផ្លូវថ្នល់ បរិក្ខារសម្រួលការបង្ហូរទឹកនិងសំណង់សិល្បការ្យ
- បទប្បញ្ញត្តិបច្ចេកទេសសាងសង់ផ្លូវ សាងសង់ស្ពាន
- បទប្បញ្ញត្តិបច្ចេកទេសសុវត្ថិភាព និងការថែទាំគ្រឿងចក្រធុនធ្ងន់
- បទប្បញ្ញត្តិបច្ចេកទេសសុវត្ថិភាពការងារសម្រាប់កម្មករសំណង់សាធារណ
- បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីជួសជុលថែទាំផ្លូវថ្នល់
- បទប្បញ្ញត្តិបច្ចេកទេសសាងសង់ស្ថានីយថ្លឹងយានយន្ត ស្ថានីយចំណតរថយន្ត ទីសំចតរថយន្តស្ថានីយឈប់សម្រាកទីតាំងលំហែ នៅតាមបណ្តាញផ្លូវថ្នល់
- បទប្បញ្ញត្តិបច្ចេកទេសផ្សេងទៀតដែលបម្រើឲ្យវិស័យសាធារណការផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ