តើក្របខណ្ឌរបស់មន្រ្តីរាជការស៊ីវិលមានប៉ុន្មានប្រភេទ ? ហើយប្រភេទនីមួយៗត្រូវទទួលការអប់រំកម្រិតណាខ្លះ ?
គ្រូបង្រៀន
វប្បធម៌ទូទៅ
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

ក្របខណ្ឌរបស់មន្រ្តីរាជការស៊ីវិលមាន ៤ប្រភេទគឺ៖ ក ខ គ និងឃ ។ ហើយប្រភេទនីមួយៗ ត្រូវទទួលការអប់រំដូចជា៖
- ក្របខណ្ឌប្រភេទកៈ កម្រិតអប្បរមានៃការបណ្តុះបណ្តាលដើម្បីអាចបញ្ចូលក្នុងក្របខណ្ឌប្រភេទក គឺសញ្ញាប័ត្រមធ្យមសិក្សាកម្រិត២ខណ្ឌប្រភេទក គឺសញ្ញាប័ត្រមធ្យមសិក្សាកម្រិត២ បូក៤ឆ្នាំនៃការសិក្សាដោយមានសញ្ញាប័ត្រ ។ លក្ខន្តិកៈ ដោយឡែកខ្លះអាចប្រសិនបើចាំបាច់តម្រូវកម្រិត អប្បបរមា នៃការបណ្តុះបណ្តាលស្មើឬលើសសញ្ញាប័ត្រមធ្យមសិក្សាកម្រិត២ បូក៦ឆ្នាំនៃការ សិក្សាដោយមានសញ្ញាប័ត្រ ។ ក្នុងករណីនេះត្រូវមានការផ្តល់បន្ថែមសន្ទស្សន៍ការងារបៀវត្ស ។ ក្របខណ្ឌប្រភេទក មានមុខងារក្នុងតំណែងដឹកនាំអធិការកិច្ចសិក្សា និងផ្តល់យោបល់កនិងមុខងារក្នុងរាល់តំណែងទទួលខុសត្រូវ ។
- ក្របខណ្ឌប្រភេទខៈ កម្រិតអប្បរមានៃការបន្តុះបណ្តាលដើម្បីអាច បញ្ចូលក្នុងក្របខណ្ឌប្រភេទខគឺកសញ្ញាប័ត្រ មធ្យមសិក្សាកម្រិត២បូក២ឆ្នាំនៃការសិក្សា ដោយមានសញ្ញាប័ត្រហើយមានមុខងារក្នុងការរៀបចំការងារសម្រាប់អ្នកទទួលខុសត្រូវសម្រេចនិងការដាក់ឲ្យអនុវត្តន៍ ។
- ក្របខណ្ឌប្រភេទគៈ មានមុខងារក្នុងលេខាធិការដ្ឋាន និងមុខងារប្រតិបត្តិកដែលតម្រូវឲ្យមានចំណេះដឹង បច្ចេកទេសឬចំណេះធ្វើការងារ ។ កម្រិតអប្បបរមានៃការបណ្តុះបណ្តាល ដើម្បីអាចបញ្ចូលក្នុងក្របខណ្ឌប្រភេទគគឺសញ្ញាបត្រមធ្យមសិក្សាកម្រិត២ ។
- ក្របខណ្ឌប្រភេទឃៈ មានមុខងារក្នុងការប្រតិបត្តិហើយការបញ្ចូនក្របខណ្ឌ ប្រភេទនោះពុំតម្រូវឲ្យមានលក្ខខណ្ឌសញ្ញាប័ត្រឡើយ ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ