តើកូនល្អ មិត្តល្អ សិស្សល្អ និងពលរដ្ឋល្អ មានលក្ខណៈសម្បត្តិដូចម្តេចខ្លះ?
គ្រូបង្រៀន
VE
- ការពិពណ៌នា
- មាតិកា
- មតិយោបល់

កូនល្អ មិត្តល្អ សិស្សល្អ និងពលរដ្ឋល្អ មានលក្ខណៈសម្បត្តិ ដូចជា
មិត្តល្អ
- អប់ខ្លួនឱ្យបានល្អធ្វើជាគំរូដល់មិត្តភក្តិ
- មានទំនាក់ទំនងល្អជាមួយមិត្តភក្តិទាំងក្នុងនិងក្រៅថ្នាក់
- ចេះដាស់តឿន មិត្តភក្តិដែលគេចឬបោះបង់ការសិក្សា
- មានចិត្តអំណត់រាល់ភាពមិនល្អ ឬ បាតុភាពមិនល្អ
- មិនរើសអើងចំពោះមិត្តភក្តិ។
កូនល្អ
- ជាកូនដែលមានអត្តចរិកស្លួតបូត សុភាពរាបសា ទន់ភ្លន់
- ស្តាប់ដំបូន្មានឪពុកម្តាយ ចាស់ទុំ ចាស់ព្រឹទ្ធាចរ្យ ព្រះសង្ឃ
- ស្រលាញ់ពលកម្ម អនាម័យ ការពារបរិស្ថាន
- ចូលចិត្តអប់រំកាយ កីឡា ដើម្បីសុខភាព
- ចេះសន្សំសំចៃថវិកា និង ថែរក្សាសម្ភារ
- ចេះជួយរក្សាកិត្តិយលគ្រួសារ។
សិស្សល្អ
- មានសេចក្តីព្យាយាមរៀនសូត្រ
- គោរពបទបញ្ជាផ្ទៃក្នុងសាលា
- មានស្មារតីស្រាវជ្រាវ
- ចូលរួមសកម្មភាពសង្គម
- មិនបង្កការលំបាកដល់សាលា
- ជួយថែរក្សាបរិស្ថានសាលា។
ពលរដ្ឋល្អ
- អត្តចរិកឬកពារ
- សីលធម៌រស់នៅល្អ
- ចេះគោរពច្បាប់និងអនុវត្តច្បាប់
- មិនបង្កការលំបាកដល់សង្គម
- ចូលរួមអភិវឌ្ឃន៍សហគមន៍
- គោរពសិទ្ធិអ្នកដទៃ
- ថែរក្សាសិទ្ធិអ្នកដទៃ
- ថែរក្សាសម្បត្តិសាធារណៈ
- មានមោទភាពចំពោះសង្គមជាតិ។
សូមចូល, គណនីរបស់អ្នក ដើម្បីផ្តល់ការវាយតម្លៃ