Khmerrean.com

Tel: 093 561625

ចូលរួមចែករម្លែកដើម្បីជាតិយើង

តើការសម្តែងមតិរបស់សារព័ត៌មានត្រូវគោរពក្រមសីលធម៌អ្វីខ្លះ ?

គ្រូបង្រៀន
វប្បធម៌ទូទៅ
0
​ មតិយោបល់
  • ការពិពណ៌នា
  • មាតិកា
  • មតិយោបល់
វប្បធ៌ទូទៅ

ក្នុងសង្គមដែលប្រកាន់យករបបប្រជាធិបតេយ្យ អំណាចខាងសារព័រ៌មានជាអំណាចមួយដែលមានឥទ្ធិពលយ៉ាងសំបើម និងចាំបាច់ជាទីបំផុត ។

ក្រមសីលធម៌ គឺជាក្បួនច្បាប់សីលធម៌ដើម្បីសិក្សាឲ្យដឹងថាអំពើណាមួយល្អជាងអំពើណាមួយទៀត ។ ការសម្តែងមតិរបស់សលារព័រ៌មានត្រូវគោរពតាមក្រមសីលធម៌ដូចខាងក្រោម ៖

  • គោរពសច្ចធម៌ ​និងគោរពសិទ្ធិយល់ដឹងសច្ចធម៌របស់សាធារណៈជន
  • ត្រូវផ្សាយដំណឹងដោយសុចរិត
  • ធ្វើអត្ថាធិបាយ ឬរិះគន់ឲ្យត្រឹមត្រូវនិងសមស្របតាមគតិយុត្តិធម៌
  • រាយការណ៍ពីហេតុការណ៍ដែលខ្លួនបានដឹងពីប្រភពដើម
  • មិនត្រូវបំបាត់ចោលព័ត៌មានសំខាន់ៗ ឬកែបន្លំឯកសារផ្សេងៗឡើយ
  • ត្រូវកែតម្រូវព័ត៌មានណាដែចេញហួសហើយមានលក្ខណៈមិនជាក់លាក និងនាំឲ្យមានការយល់ច្រឡំ
  • ត្រូវចៀសវាងការផ្សាយព័ត៌មានដែលញុះញុងឲ្យមានការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា មតិ ឬស្ថានភាពដទៃទៀត
  • ត្រូវគោរពសិទ្ធិ និងសេរីភាពរស់នៅក្នុងជីវភាពឯកជនរបស់បុគ្គល
  • មិនត្រូវបោះពុម្ពផ្សាយអត្ថបទ ឬរូបភាពអាសអាភាសនិងរូបភាពអំពើហិង្សា
  • ហាមរំលោភលើសិទ្ធិដើម្បការជំនុំជម្រះក្តីដោយយុត្តិធម៌របស់បុគ្គលម្នាក់ៗដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។
Share
ព័ត៌មានអំពីវគ្គសិក្សា
មេរៀន 1